ការវាយប្រហារមេរោគ malware នៅលើ Linux មានការកើនឡើងខ្លាំង ខណៈពេលដែលអាជីវកម្មជាច្រើនមិនទាន់ត្រៀមខ្លួនរួចរាល់ទេ

0

ក្រុមឧក្រិដ្ឋជនសាយប័រជាច្រើនបន្តវាយប្រហារទៅលើម៉ាស៊ីនមេ Linux servers និងហេដ្ឋារចនាសម្ព័ន្ធក្លោដដើម្បីចែកចាយយុទ្ធនាការមេរោគ ransomware ការវាយប្រហារ cryptojacking និងសកម្មភាពខុសច្បាប់ជាច្រើនទៀត ហើយស្ថាប័នជាច្រើនក៏នៅតែមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេដោយសារតែហេដ្ឋារចនាសម្ព័ន្ធ Linux គឺមិនបានធ្វើការ configure ត្រឹមត្រូវ ឬគ្រប់គ្រងមិនបានល្អ។

ការវិភាគមួយចេញពីក្រុមអ្នកសា្រវជ្រាវសុវត្ថិភាពរបស់ក្រុមហ៊ុន VMware ព្រមានថា មេរោគ malware ដែលមានគោលដៅវាយប្រហារទៅលើប្រព័ន្ធជាច្រើនដែលប្រើប្រាស់នូវ Linux គឺមានការកើនឡើងខ្លាំង ខណៈពេលដែលស្ថាប័នជាច្រើននោះនៅមិនទាន់អាចទប់ទល់ទៅនឹងការវាយប្រហារនេះបានទេ។

វាមានការកើនឡើងទៅលើសកម្មភាពឧក្រិដ្ឋកម្មសាយប័រជាច្រើនទៅលើបណ្តាញ network របស់ក្រុមហ៊ុនសហគ្រាសធំៗដែលមានដូចជាការវាយប្រហារដោយមេរោគ ransomware និង cryptojacking ជាមួយនឹងគោលដៅវាយប្រហារទៅលើ Linux servers ។ មេរោគ Ransomware ដែលមានគោលដៅវាយប្រហារទៅលើ Linux servers មានដូចជា REvil, DarkSide និង Defray777 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here