ក្រុមហ៊ុន Spirion ទើបតែបញ្ចេញនូវទិន្នន័យលម្អិតមួយអំពីការបែកធ្លាយទិន្នន័យនៅក្នុងឆ្នាំ 2021 នៅក្នុងសហរដ្ឋអាមេរិក។ ព័ត៌មាននេះគឺផ្អែកនៅលើការវិភាគទៅលើឧប្បត្តិវហេតុនៃការបែកធ្លាយទិន្នន័យជាង 1500 នៅក្នុងសហរដ្ឋអាមេរិកនៅក្នុងអំឡុងឆ្នាំ 2021 ដែលពាក់ព័ន្ធទៅនឹងព័ត៌មានផ្ទាល់ខ្លួន PII ។
2021 គឺជាឆ្នាំដែលមានការបែកធ្លាយទិន្នន័យខ្លាំងបំផុតដែលខ្ពស់ជាងឆ្នាំ 2017 ទៀត។ កាលពីឆ្នាំមុននេះ វាមានការបែកធ្លាយទិន្នន័យចំនួន 1862 ដែលរាយការណ៍ដោយស្ថាប័នជាច្រើននៅក្នុងសហរដ្ឋអាមេរិកដែលមានការកើនឡើងពីឆ្នាំ 2020 ដល់ទៅ 68% ។ ទិន្នន័យចេញពី ITRC ទម្លាយថា ទិន្នន័យដែលបែកធ្លាយចំនួន 83% គឺស្មើទៅនឹង 889 លានទិន្នន័យដែលប៉ះពាល់ដល់ជនរងគ្រោះជាង 150 លាននាក់។
លោក Kevin Coppins នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Spirion និយាយថា “ខណៈពេលដែលយើងឃើញមានការវាយប្រហារទៅលើទិន្នន័យសំខាន់ៗជាច្រើនកាលពីឆ្នាំមុននេះ គេសង្កេតឃើញវាមានវិធីសាស្រ្តនៃការវាយប្រហារប្លែកៗជាច្រើនកើនឡើងយ៉ាងខ្លាំង។” វិធីសាស្រ្តនៃការវាយប្រហារដែលមានការពេញនិយមខ្លាំងនៅក្នុងឆ្នាំ 2021 នេះគឺការវាយប្រហារទៅលើចន្លោះប្រហោងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ (២៥% ដែលប៉ះពាល់ដល់ទិន្នន័យរបស់ជនរងគ្រោះចំនួន 6.9 លាននាក់) ការចែកចាយ Phishing/smishing/business email (២៣% ដែលប៉ះពាល់ដល់ជនរងគ្រោះចំនួន 4.8 លាននាក់) ការចែកចាយមេរោគ ransomware (១៧% ដែលប៉ះពាល់ដល់ជនរងគ្រោះ 14 លាននាក់) និងការចែកចាយមេរោគ Malware (៨% ដែលប៉ះពាល់ដល់ជនរងគ្រោះចំនួន 2.5 លាននាក់)៕