វេបសាយផ្លូវការរបស់វិមានក្រឹមឡាំង (Kremlin) និងវេបសាយកំពូលៗជាច្រើនទៀតរបស់រដ្ឋាភិបាលនៃប្រទេសរុស្សីពេលនេះគឺ offline ហើយបន្ទាប់ពីប្រទេសរុស្សីបានវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ នៅក្នុងពេលបច្ចុប្បន្ននេះ វេបសាយជាច្រើនដែល offline រួមមាន Kremlin (kremlin.ru) ដែលនេះគឺជាវេបសាយផ្លូវការរបស់លោកប្រធានាធិបតី Vladimir Putin, វេបសាយរបស់ក្រសួងការពារជាតិ និងវេបសាយផ្លូវការរបស់សភារុស្សី (ឬDuma)ផងដែរ។
បើទោះបីជាវានៅមិនទាន់ច្បាស់នោះទេថាវេបសាយទាំងនេះត្រូវ offline ដោយសារតែការវាយប្រហារសាយប័រ ឬបញ្ហាបច្ចេកទេសនោះ ប្រទេសអ៊ុយក្រែនថ្មីៗនេះក៏រងនូវការវាយប្រហារ DDoS attack ជាច្រើនជាមួយនឹងមេរោគបំផ្លាញទិន្នន័យដែលមានឈ្មោះហៅថា data wiper malware ។
NetBlocks គឺជាអង្គការឃ្លាំមើលទៅលើសកម្មភាពសន្តិសុខសាយប័រ និងការវាយប្រហារសាយប័រនៅលើសកលលោក។ NetBlocks ក៏រាយការណ៍អំពីការរំខានទៅលើសេវាកម្មអ៊ីនធឺណិតផងដែរនៅក្នុងប្រទេសអ៊ុយក្រែនចំពេលដែលមានកងទ័ពជាច្រើនរបស់ប្រទេសរុស្សីចូលទៅក្នុងប្រទេសនេះ៕