សេតវិមានបដិសេធទៅលើការវាយប្រហារសាយប័រទ្រង់ទ្រាយធំប្រឆាំងទៅនឹងប្រទេសរុស្សី

0

សេតវិមាន (White House) បានបដិសេធទៅនឹងរបាយការណ៍ដែលថា​លោកប្រធានាធិបតី Biden ចាប់ផ្តើមនូវការវាយប្រហារសាយប័រទ្រង់ទ្រាយធំប្រឆាំងទៅនឹងប្រទេសរុស្សី ដែលការវាយប្រហារទាំងនេះគឺរំខានដល់ប្រតិបត្តិការយោធារបស់ប្រទេសរុស្សីនៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងការវាយប្រហារនេះគឺបង្ករនូវការរំខានដល់អ៊ីនធឺណិតនៅក្នុងប្រទេសរុស្សី ការបិទថាមពលអគ្គិសនី និងការរំខានទៅលើដល់ប្រព័ន្ធគ្រប់គ្រងផ្លូវដែកដែលនេះគឺជាសកម្មភាពក្នុងការរារាំងរុស្សីក្នុងការផ្គត់ផ្គង់ទៅលើកងកម្លាំងរបស់ខ្លួន។ កងកម្លាំងរបស់ប្រទេសរុស្សីក៏ដាក់ពង្រាយដើម្បីវាយប្រហារទៅលើប្រទេសអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះវាមានសកម្មភាពវាយប្រហារសាយប័រជាច្រើនចំពេលដែលមានការពង្រាយកងកម្លាំងរបស់ប្រទេសរុស្សីនៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃអង្គារ៍ក៏មានការវាយប្រហារ​denial-of-service (DDoS) ទៅលើស្ថាប័នកណ្តាលរបស់រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងធនាគារជាច្រើនទៀត។ វាក៏មានការវាយប្រហារមេរោគបំផ្លាញទិន្នន័យដែលមានឈ្មោះហៅថា HermeticWiper ដែលត្រូវរកឃើញថាឆ្លងនៅលើម៉ាស៊ីនជាច្រើននៃបណ្តាញ Network របស់ប្រទេសអ៊ុយក្រែនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here