មេរោគ backdoor malware ថ្មីមួយអាចធ្វើការគ្រប់គ្រងទៅលើគណនី social-media ជាច្រើនដែលក្នុងនោះមាន Facebook, Google និង Soundcloud ហើយវាបន្លំខ្លួនជាហ្គេមដែលអាចទាញយកចេញពី Store ផ្លូវការរបស់ក្រុមហ៊ុន Microsoft ដូចជាហ្គេម Temple Run ឬ Subway Surfer ជាដើម។
មេរោគ backdoor នេះមានឈ្មោះហៅថា Electron Bot ដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនដែលរងគ្រោះបាន។ ក្រុមហេគឃ័រអាចបញ្ជាពីចម្ងាយតាមរយៈមេរោគ malware នេះក្នុងការបង្កើតនូវគណនីថ្មី ការ Login និងការ comment / Like នៅលើការបង្ហោះនាៗនៅលើ social media ថែមទៀត។
Check Point Research (CPR) និយាយថា មេរោគ malware នេះបានឆ្លងទៅកាន់ជនរងគ្រោះជាង 5000 នាក់នៅក្នុងប្រទេសចំនួន 20 ដែលរួមមាន Bermuda ប៊ុលហ្គារី រុស្សី អេស្ប៉ាញ និងស៊ុយអែត។ ការវាយប្រហារដោយសារតែមេរោគនេះក៏កំពុងតែមានសកម្មភាពសកម្មផងដែរ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនMicrosoft និយាយថា យើងកំពុងតែធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះ និងចាត់វិធានការដើម្បីការពារអតិថិជនរបស់យើង។ CPR ក៏ផ្តល់នូវគន្លឹះសុវត្ថិភាពមួយចំនួនដូចជា៖
⦁ ជៀសវាងការដោនឡូតនូវកម្មវិធី app ណាដែលមានចំនួនអ្នក review តិច
⦁ មើលកម្មវិធី app ណាដែលមានភាពជឿជាក់ និងការ review ដែលអាចទុកចិត្តបាន
⦁ យកចិត្តទុកដាក់ទៅលើឈ្មោះនៃកម្មវិធី app នោះថាពិត ឬជាការបន្លំ