លោកពូទីន៖ រុស្សីត្រៀមខ្លួនក្នុងការទប់ទល់ការវាយប្រហារសាយប័រទៅលើរចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន

0

រដ្ឋាភិបាលរបស់ប្រទេសរុស្សីបានព្រមានអំពីការវាយប្រហារសាយប័រជាច្រើនទៅលើប្រតិបត្តិការរចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេស ខណៈពេលដែលប្រទេសរុស្សីកំពុងតែវាយលុកពេញទំហឹងទៅលើប្រទេសអ៊ុយក្រែននោះ។ មជ្ឈមណ្ឌលឆ្លើយតប និងសម្របសម្រួលឧប្បត្តិហេតុកុំព្យូទ័រជាតិរបស់រុស្ស៊ីបាននិយាយថា “ការវាយប្រហារអាចកើនឡើងនៅក្នុងការវាយប្រហារនៅលើកុំព្យូទ័រ។ ការវាយប្រហារជាច្រើននេះអាចមានគោលដៅក្នុងការរំខានដល់សេវាកម្មសំខាន់ៗ រួមទាំងគោលនយោបាយផងដែរ។”

ទីភ្នាក់ងារនេះបន្ថែមថា “ការបរាជ័យណាមួយនៅក្នុងប្រតិបត្តិការនៃរចនាសម្ព័ន្ធសំខាន់ៗគឺអាចដោយសារតែការវាយប្រហារកុំព្យូទ័រ។” បន្ថែមពីនេះទៀតនោះ ថ្មីៗនេះ វាក៏មានការវាយប្រហារទៅលើវេបសាយរបស់ផ្នែកយោធា (mil.ru), Kremlin (kremlin.ru) និង State Duma (duma.gov.ru) ហើយប្រទេសអ៊ុយក្រែនវិញនោះក៏មានការវាយប្រហារដោយមេរោគបំផ្លាញទិន្នន័យដែលមានឈ្មោះហៅថា HermeticWiper ទៅលើម៉ាស៊ីនជាច្រើនរយគ្រឿងផងដែរ។

លោក Lavi Lazarovitz ប្រធានផ្នែកស្រាវជ្រាវសុវត្ថិភាពរបស់ក្រុមហ៊ុន CyberArk Labs និយាយថា “វាពិតជាសំខាន់ខ្លាំងណាស់ដែលពេលនេះ វាមានការវាយប្រហារចែកចាយមេរោគបំផ្លាញទិន្នន័យនៅក្នុងប្រព័ន្ធដែលបានឆ្លងមេរោគ។” មេរោគ HermeticWiper នេះក៏ប្រើប្រាស់ដើម្បីវាយប្រហារទៅលើស្ថាប័នជាច្រើននៅក្នុងប្រទេសអ៊ុយក្រែននៅក្នុងខែមករានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here