ក្រុមហ៊ុន Nvidia បញ្ជាក់ទៅកាន់សារព័ត៌មាន The Verge, Bloomberg, Reuters និងជាច្រើនទៀតថា ខ្លួនកំពុងតែធ្វើការស៊ើបអង្កេតទៅលើ”ឧប្បត្តិហេតុ” ថ្មីមួយដែលនេះគឺជាការវាយប្រហារនៅលើអ៊ីនធឺណិតដែលអាចគ្រប់គ្រងទៅលើប្រព័ន្ធខាងក្នុង (internal systems) ជាច្រើនរបស់ក្រុមហ៊ុននេះអស់រយៈពេល 2 ថ្ងៃមកហើយ។
អ្នកនាំពាក្យលោក Hector Marinez របស់ក្រុមហ៊ុន Nvidia និយាយថា “យើងកំពុងតែធ្វើការស៊ើបអង្កេតទៅលើឧប្បត្តិហេតុនេះ។ អាជីវកម្ម និងសកម្មភាពពាណិជ្ជកម្មរបស់យើងពេលនេះមិនមានការរំខាននោះទេ។ យើងនៅតែធ្វើការដើម្បីវាយតម្លៃទៅលើវិសាលភាពនៃព្រឹត្តិការណ៍វាយប្រហារនេះ។” ពេលនេះ យើងនៅមិនទាន់ដឹងថា ទិន្នន័យរបស់ក្រុមហ៊ុន Nvidia ត្រូវបានលួច ឬលុបចោលនោះទេ។
នៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមហ៊ុន DarkTracer រកឃើញថា មេរោគ Lapsus$ ransomware បានវាយប្រហារទៅលើ TV channel ធំបំផុតនៅក្នុងប្រទេសព័រទុយហ្គាល់។ មេរោគនេះក៏វាយប្រហារទៅលើ source code និងព័ត៌មាន RTX GPUs ផងដែរ៕