ក្រុមហេគឃ័រ Lapsus$ បានទម្លាយទិន្នន័យសម្ងាត់ដែលពួកគេអះអាងថាជារបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។ កាលពីសប្តាហ៍មុននេះ ក្រុម Lapsus$ នេះទម្លាយទិន្នន័យប្រហែលជា 20GB ចេញពីទិន្នន័យ 1TB ដែលលួចបានចេញពីអ្នកឌីស្សាញ GPU របស់ក្រុមហ៊ុន Nvidia ។
នៅក្នុងការបង្ហោះមួយនៅថ្ងៃនេះ ក្រុមហេគឃ័រនេះបានបង្ហាញអំពីទិន្នន័យរបស់ក្រុមហ៊ុន Samsung ចេញពីកម្មវិធី Samsung software ។ ក្រុមហេគឃ័រ Lapsus$ នេះក៏ភ្ជាប់ជាមួយនឹងសារ “confidential Samsung source code” ។
ប្រសិនបើព័ត៌មានទាំងនេះគឺជាការពិតនោះ ក្រុមហ៊ុន Samsung បានទទួលរងនូវការវាយប្រហារបែកធ្លាយទិន្នន័យយ៉ាងធំដែលបណ្តាលអោយមានការខូចខាតយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនផងដែរ។ ក្រុមហេគឃ័រ Lapsus$ បានបំបែកនូវ files ដែលបែកធ្លាយនេះជា 3 ដែលមានទំហំ 190GB អាចទាញយកបាននៅលើ Torrent ។ យើងនៅមិនទាន់ដឹងនោះទេថាក្រុមហេគឃ័រ Lapsus$ បានទាក់ទងក្រុមហ៊ុន Samsung សម្រាប់បង់ប្រាក់លោះនោះ ប៉ុន្តែហេគឃ័រនេះបានទាក់ទងទៅកាន់ក្រុមហ៊ុន Nvidia ដើម្បីទាមទារប្រាក់លោះ៕