ឧក្រិដ្ឋជនសាយប័រងាកទៅប្រើប្រាស់ Telegram បន្ទាប់ពីការឈ្លានពានរបស់រុស្សី

0

កម្មវិធីផ្ញើសារ Telegram បានដើរតួយ៉ាងសំខាន់នៅក្នុងការទំនាក់ទំនងចំពេលដែលមានជម្លោះរវាងប្រទេសរុស្សី​និងអ៊ុយក្រន ហើយវាត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយឧក្រិដ្ឋជនសាយប័រ។ តាមរបាយការណ៍មួយចេញពីក្រុមហ៊ុនសាយប័រ Check Point នោះ ចំនួននៃក្រុមនៅក្នុងកម្មវិធី Telegram គឹមានការកើនឡើង 6 ដងចាប់ពីថ្ងៃទី 24 ខែកុម្ភៈនេះ ហើយវាមានសមាជិកដល់ទៅ 250,000 នាក់។

នៅក្នុងក្រុមដែលបង្កើតនៅលើកម្មវិធីផ្ញើសារ Telegram នេះគឺមាន 3 ផ្នែកសំខាន់ៗដូចជាក្រុមហេគឃ័រស្ម័គ្រចិត្តដែលចូលរួមនៅក្នុងការវាយប្រហារ DDoS និងការវាយប្រហារសាយប័រប្រឆាំងទៅនឹងក្រុមហ៊ុនជាច្រើនរបស់រុស្សី; ក្រុមរៃអង្គាសប្រាក់ដែលទទួលយកនូវការបរិច្ចាកប្រាក់គ្រីបតូសម្រាប់ការជួយទៅលើអ៊ុយក្រែន និងក្រុមផ្តល់ព័ត៌មាន (“news feeds”)​ ដែលផ្តល់របាយការណ៍ដែលអាចជឿជាក់បាន។

និយាយអោយសាមញ្ញទៅ កម្មវិធី Telegram គឺជា platform ដែលឧក្រិដ្ឋជនសាយប័រប្រើប្រាស់ដើម្បីលក់នូវសម្ភារៈខុសច្បាប់ជាច្រើន និងសេវាកម្មក្លែងក្លាយជាច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រសិនបើអ្នកកំពុងតែប្រើប្រាស់ទៅលើកម្មវិធី Telegram នោះ អ្នកត្រូវតែជឿជាក់ទៅលើ Channels ណាមួយដែលអ្នកធ្លាប់បានចូលមើលមុនពេលដែលមានសង្គ្រាមចាប់ផ្តើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here