ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) ទើបតែបន្ថែមនូវចន្លោះប្រហោង Bugs ចំនួន 95 ទៅកាន់បញ្ជី exploited vulnerabilities ដែលក្នុងនោះមានចន្លោះប្រហោងនៅក្នុង Cisco router, Windows និង Adobe Flash Player ។
ទីភ្នាក់ងារនេះនិយាយថា “CISA បានបន្ថែមនូវចន្លោះប្រហោងថ្មីចំនួន 95 នៅក្នុង Known Exploited Vulnerabilities Catalog របស់ខ្លួនដែលផ្អែកនៅលើភស្តុតាងនៃការប្រវ័ញ្ចនៅក្នុងពេលបច្ចុប្បន្ននេះ។ ចន្លោះប្រហោងទាំងនេះអនុញ្ញាតអោយហេគឃ័រអាចវាយប្រហារបានទៅលើក្រុមហ៊ុនសហគ្រាសទាំងនេះ។”
ចន្លោះប្រហោង Windows flaw CVE-2021-41379 ដែលស្ថិតនៅក្នុងបញ្ជីរបស់ CISA នេះត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារជាច្រើនទៅលើអតិថិជនជាច្រើននៅក្នុងខែវិច្ឆិកានេះ។ ក្រុមអ្នកស្រាវជ្រាវ Talos របស់ក្រុមហ៊ុន Cisco រកឃើញនូវមេរោគ malware ដែលមានគោលដៅក្នុងការវាយប្រហារទៅលើចន្លោះប្រហោង privilege flaw នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 11 និងមុននេះ។ ក្រុមហ៊ុន Microsoft ចាត់ទុកការគំរាមកំហែងនេះជាមួយនឹងពិន្ទុ 5.5 នៅលើ 10 ។
នៅក្នុងចន្លោះប្រហោង Router របស់ក្រុមហ៊ុន Cisco គឺក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងក្លាដោយសារតែវាមានកំហុសធ្ងន់ធ្ងរដល់ទៅ 10 នៅលើ 10 ។ ក្រុមហ៊ុន Cisco ក៏បញ្ចេញនូវការអាប់ដេតទៅលើ Firmware នៅក្នុងខែកុម្ភៈនេះដើម្បីដោះស្រាយទៅលើបញ្ហា RV Series នៅលើ router នេះ។ វាក៏មាន bugs ដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចប្រតិបត្តិនូវកូដមេរោគដែលអាចដំណើរការនៅលើ RV160, RV260, RV340 និង RV345 series routers ៕