ច្បាប់រាយការណ៍ថ្មី៖ ក្រុមហ៊ុនសហរដ្ឋអាមេរិកដែលរងការវាយប្រហារនៃការហេគត្រូវតែរាយការណ៍ទៅកាន់រដ្ឋាភិបាលសហព័ន្ធ

0

ការកំណត់ច្បាប់ថ្មីមួយដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden និងសភាដើម្បីពង្រឹងទៅលើការការពារទៅលើសន្តិសុខសាយប័ររបស់សហរដ្ឋអាមេរិកបន្ទាប់ពីវាមានការវាយប្រហារមេរោគ ransomware និងយុទ្ធនាការចារកម្មឌីជីថលជាច្រើនកើតឡើង។ ច្បាប់ថ្មីនេះកំណត់អោយក្រុមហ៊ុនដែលរងការវាយប្រហារត្រូវរាយការណ៍ទៅកាន់រដ្ឋាភិបាលសហព័ន្ធដើម្បីពិនិត្យមើលអោយកាន់តែច្បាស់ព្រោះជាធម្មតាក្រុមហ៊ុនឯកជនទាំងនេះគឺមិនស្វែងរកទីភ្នាក់ងារ ឬ FBI ដើម្បីអោយជួយនោះទេ។

លោក Gary Peters សមាជិកសភាមកពីរដ្ឋ Michigan Democrat ដែលដឹកនាំគណៈកម្មាធិការសន្តិសុខ និងកិច្ចការរដ្ឋាភិបាលនៃព្រឹទ្ធសភា និងបានសរសេរច្បាប់នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “វាច្បាស់ណាស់ថាយើងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីកែលម្អការការពារតាមអ៊ីនធឺណិតរបស់យើង
ច្បាប់តម្រូវការរាយការណ៍នេះត្រូវបានអនុម័តដោយសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Joe Biden ក្នុងពេលឆាប់ៗនេះ។ វាទាមទារឱ្យអង្គភាពណាមួយដែលត្រូវបានចាត់ទុកថាជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស ដែលរួមមានផ្នែកហិរញ្ញវត្ថុ ការដឹកជញ្ជូន និងថាមពល ដើម្បីរាយការណ៍អំពី “ឧប្បត្តិហេតុតាមអ៊ីនធឺណិតដ៏ច្រើន” ណាមួយទៅកាន់រដ្ឋាភិបាលក្នុងរយៈពេលបីថ្ងៃ និងការទូទាត់ប្រាក់ ransomware ណាមួយដែលបានធ្វើឡើងក្នុងរយៈពេល 24 ម៉ោង។

ការវាយប្រហារដោយមេរោគ ransomware ដែលក្រុមឧក្រិដ្ឋជនបានហេគចូលទៅក្នុងប្រព័ន្ធគោលដៅ និងអ៊ីនគ្រីបទិន្នន័យរបស់ពួកគេរហូតទាល់តែបានប្រាក់លោះនោះគឺមានការកើនឡើងខ្លាំងមែនទែននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ការវាយប្រហារកាលពីឆ្នាំមុននេះគឺទៅលើក្រុមហ៊ុនផ្គត់ផ្គង់សាច់ដ៏ធំបំផុត និងក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកក៏បណ្តាលអោយមានការរំខានដល់សេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ក្រុមហេគឃ័រមកពីប្រទេសរុស្សី និងចិននៅតែបន្តក្នុងការទទួលបានជោគជ័យនៅក្នុងការហេគ និងចារកម្មទៅលើគោលដៅជាច្រើននៅសហរដ្ឋអាមេរិកដែលគោលដៅរបស់ពួកគេគឺក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ អ្វីដែលគួរអោយកត់សម្គាល់បំផុតនោះ យុទ្ធនាការចារកម្ម SolarWinds របស់រុស្សីក៏រកឃើញថាបញ្ជប់នៅចុងឆ្នាំ 2020 ផងដែរ។​ ក្រុមអ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាលមានការព្រួយបារម្ភថា​ សង្គ្រាមរបស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែននឹងបង្កអោយមានការកើនឡើងទៅលើការគំរាមកំហែងសាយបរទៅលើក្រុមហ៊ុនជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ ប្រតិបត្តិករមេរោគ ransomware ជាច្រើនគឺរស់នៅ និងធ្វើការនៅក្នុងប្រទេសរុស្សី៕

LEAVE A REPLY

Please enter your comment!
Please enter your name here