ក្រុមហេគឃ័រ Anonymous ហេគទីភ្នាក់ងារត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយរុស្សី Roskomnadzor

0

ក្រុមហេគឃ័រដ៏ល្ពីល្បាញលំដាប់អន្តរជាតិ Anonymous អះអាងថាបានហេគទៅលើទីភ្នាក់ារងារសហព័ន្ធដ៏ធំមួយរបស់ប្រទេសរុស្សី Roskomnadzor ។ ក្រុមនេះអះអាងថាបានលួចទិន្នន័យជាង 360,000 file។

យើងបានដឹងថា ប្រទេសរុស្សីបានធ្វើការហាមប្រាមទៅលើការប្រើប្រាស់ VPNs, Telegram ឬសេវាកម្មអ៊ីម៉ែល និងជាច្រើនទៀត។ ប៉ុន្តែតើអ្នកដឹងទេថាហេតុអ្វីបានជាទីភ្នាក់ងារនេះធ្វើការហាមប្រាមទៅលើសេវាកម្មទាំងនេះ? សម្រាប់អ្នកមិនបានដឹងនោះ ទីភ្នាក់ងារ Roskomnadzor នេះហើយគឺជាភ្នាក់ងារប្រតិបត្តិសហពន្ធដ៏សំខាន់ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង ការវាយតម្លៃ និងការត្រួតពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្សី។

ទំហំសរុបនៃទិន្នន័យដែលបែកធ្លាយនេះគឺមានប្រហែលជា 820 GB ហើយឯកសារភាគច្រើននៃ files នៅក្នុងប្រព័ន្ធ database នេះគឺជាទិន្នន័យទាក់ទងទៅនឹងសាធារណរដ្ឋ Bashkortostan របស់ទីភ្នាក់ងារ Roskomnadzor ។ ទិន្នន័យនេះពេលនេះអាចរកបាននៅលើវេបសាយផ្លូវការរបស់ Distributed Denial of Secrets ឬDDoSecrets ។

បន្ថែមពីនេះទៀតនោះ ការប្រកាសដំបូងនៃការបែកធ្លាយទិន្ននយនេះគឺចេញពីអ្នកសារព័ត៌មាន និងសហស្ថាបនិករបស់ DDoSecrets Emma Best នៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2022 នេះ។ អ្នកតំណាងម្នាក់របស់ក្រុម Anonymous ដែលមានឈ្មោះ @YourAnonNews ក៏បង្ហោះព័ត៌មានអំពីការហេគនេះផងដែរ។ ក្រុម Anonymous នេះក៏ឈរនៅខាងប្រទេសអ៊ុយក្រែនផងដែរពាក់ព័ន្ធទៅនឹងជម្លោះជាមួយនឹងប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលរបស់ប្រទេសរុស្សីក៏ចាប់ផ្តើមបិទនូវប្រភពព័ត៌មានសំខាន់ៗទាំងអស់ជាពិសេសទៅលើព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ហើយទីភ្នាក់ងារ Roskomnadzor ក៏មានតួនាទីក្នុងការបិទទៅលើ Facebook, Twitter និង Online Platforms ជាច្រើនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here