ប្រទេសរុស្សីបង្កើតនូវ TLS certificate authority ផ្ទាល់ខ្លួនដើម្បីគេចផុតពីទណ្ឌកម្ម

0

ប្រទេសរុស្សីបានបង្កើតនូវ TLS certificate authority (CA) ផ្ទាល់ខ្លួនដើម្បីដោះស្រាយទៅលើបញ្ហានៃការចូលទៅកាន់វេបសាយបន្ទាប់ពីមានការដាក់ទណ្ឌកម្មទៅលើ certificate នេះ។ ការដាក់ទណ្ឌកម្មជាច្រើនដោយក្រុមហ៊ុន និងរដ្ឋាភិបាលរបស់លោកខាងលិចកំពុងតែរារាំងវេបសាយជាច្រើនរបស់រុស្សីក្នុងការបន្តនូវវិញ្ញាបនបត្រ TLS certificates ដែលបណ្តាលអោយ browsers ជាច្រើនមិនអាចចូលទៅកាន់វេបសាយបាន។

វិញ្ញាបនបត្រ TLS certificates នេះជួយអោយ web browser បញ្ជាក់ថា domain នេះគឺមានការទទួលស្គាល់ដោយអង្គភាពត្រឹមត្រូវ ហើយការផ្លាស់ប្តូរព័ត៌មានរបស់អ្នកប្រើប្រាស់ និង server គឺត្រូវបានអ៊ីនគ្រីប។ សម្រាប់អាជ្ញាធរនៅក្នុងប្រទេសជាច្រើនដែលដាក់ទណ្ឌកម្មទៅលើរុស្សីមិនអាចទទួលនូវការបង់ប្រាក់ទៅលើសេវាកម្មរបស់ពួកគេបានទេ នេះមានន័យថា វេបសាយទាំងនេះគឺត្រូវតែ renew ទៅលើវិញ្ញាបនបត្រដែលបានផុតកំណត់នេះ។

បន្ទាប់ពី certificate ផុតកំណត់នោះ សម្រាប់ web browsers ជាច្រើនដូចជា Google Chrome, Safari, Microsoft Edge និង Mozilla Firefox នឹងបង្ហាញនូវសារព្រមាន full-page warnings ដែលបង្ហាញថា pages នេះគឺមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់នោះទេ ហើយនេះគឺជាហេតុផលដែលធ្វើអោយអ្នកប្រើប្រាស់បញ្ឈប់ការចុចចូលទៅក្នុងវេបសាយនេះដោយសារតែវាមិនមានសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here