SecurityScorecard (SSC) រកឃើញនូវការវាយប្រហារ DDoS ចំនួន 3 ដែលមានគោលដៅទៅលើរដ្ឋាភិបាល និងវេបសាយហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែននៅក្នុងអំឡុងពេលនៃការឈ្លានពានរបស់ប្រទេសរុស្សីទៅលើប្រទេសអ៊ុយក្រែន។ ព័ត៌មានលម្អិតនៃការវាយប្រហារ DDoS ទាំងនេះនៅមិនទាន់ទម្លាយជាសាធារណៈនោះទេ។
SSC រកឃើញនូវមេរោគ botnet ច្រើនជាង 3,000 unique IP addresses ដែលជាប្រភពនៃការវាយប្រហារ DDoS ដែលរួមមាន HTTP floods និង DNS amplification ។ SSC ហៅមេរោគ botnetនេះថា “Zhadnost” ។ Zhadnost bots ភាគច្រើនកើតឡើងដោយសារតែ misconfigured DNS recursion settings និងចន្លោះប្រហោងជាច្រើនទៀតដែលមាននៅលើរ៉ោតទ័រ។ ការវាយប្រហារ DDoS នេះគឺមានការប៉ះពាល់ដល់គោលដៅជាច្រើនរបស់ពួកគេដែលមានវេបសាយរដ្ឋាភិបាល និងសេវាកម្មធនាគារជាច្រើនទៀត។
សម្រាប់ IP addresses ដែលប្រើប្រាស់នៅក្នុងការវាយប្រហារ DDoS ដំបូងនេះគឺមានការបញ្ចូលគ្នានៃមេរោគ Zhadnost bots និងមេរោគ botnets ជាច្រើនទៀតដែលគ្រប់គ្រងដោយឧក្រិដ្ឋជន។ ការវាយប្រហារលើកទី 2 និងលើកទី 3 នៃ DDoS គឺប្រើប្រាស់តែមេរោគ Zhadnost bots ប៉ុណ្ណោះ៕