ថ្មីៗនេះ South Denver Cardiology Associates (SDCA) រកឃើញថាខ្លួនរងនូវការបែកធ្លាយទិន្នន័យសុវត្ថិភាពដែលខ្លួនរកឃើញជាលើកដំបូងបំផុតនៅថ្ងៃទី 4 ខែមករានេះ។ នៅក្នុងការចាប់ផ្តើមនៃផែនការក្នុងការឆ្លើយតបទៅនឹងឧប្បត្តិហេតុរបស់ពួកគេនេះ ការស៊ើបអង្កេតរបស់ពួកគេរកឃើញថាវាមានការចូលប្រើប្រាស់បណ្តាញ network ដោយគ្មានការអនុញ្ញាតចាប់ពីថ្ងៃទី 2 ខែមករាដល់ថ្ងៃទី 5 ខែមករាឆ្នាំ 2022 នេះ។
នៅក្នុងពេលនោះ សម្រាប់ files ដែលបានរក្សាទុកនៅក្នុង system នេះអាចនឹងត្រូវគេចូលប្រើប្រាស់។ សម្រាប់ files ទាំងនេះគឺមានផ្ទុកព័ត៌មានរបស់អ្នកជំងឺជាច្រើនដែលមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខសន្តិសុខសង្គម លេខប័ណ្ណបើកបរ លេខគណនីអ្នកជំងឺ ព័ត៌មានការធានារ៉ាប់រ៉ងសុខភាព និងព័ត៌មានគ្លីនីកដូចជាឈ្មោះគ្រូពេទ្យ ថ្ងៃខែ និងប្រភេទសេវាកម្ម និងការធ្វើរោគវិនិច្ឆ័យផងដែរ។
នៅក្នុងការជូនដំនឹងនៅលើវេបសាយរបស់ពួកគេនោះ វាមិនមានការប៉ះពាល់ដល់ខ្លឹមសារនៃកំណត់ត្រាវេជ្ជសាស្រ្តរបស់អ្នកជំងឺនោះទេ ហើយវាក៏មិនមានការចូលទៅកាន់ Portal របស់អ្នកជំងឺផងដែរ។ តាមការជូនដំនឹងនេះ វាមិនមានការបង្ហាញណាមួយអំពីព័ត៌មាននេះទេ ប៉ុន្តែអ្នកជំងឺជាច្រើនត្រូវជូនដំណឹងអំពីឧប្បត្តិហេតុនេះ និងផ្តល់នូវសេវាកម្មត្រួតពិនិត្យ និងស្តារនូវអត្តសញ្ញាណឡើងវិញតាមរយៈ IDX ។ អ្នកជំងឺជាង 287,652 នាក់ត្រូវជូនដំណឹង៕