ក្រុមហ៊ុន SolarWinds ព្រមានពីការវាយប្រហារកំណត់គោលដៅលើកម្មវិធី Web Help Desk

0

ក្រុមហ៊ុន SolarWinds បានព្រមានអតិថិជនរបស់ខ្លួនពីការវាយប្រហារកំណត់គោលដៅលើកម្មវិធី Web Help Desk (WHD) នៅពេលភ្ជាប់ជាមួយអ៊ិនធឺរណិត និងបានដាស់តឿនដល់អ្នកប្រើប្រាស់ឲ្យបិទមុខងារនេះពីរចនាសម្ព័ន្ធដែលអាចចូលដំណើរការបានជាសាធារណៈ ដោយទំនងជាអាចការពារពីការបំពានដោយកំហុសសុវត្ថិភាព។

Web Help Desk (WHD) គឺជាកម្មវិធីជំនួយឯកសាររបស់សហគ្រាស និងកម្មវិធីគ្រប់គ្រងសារពើភ័ណ្ឌ ព័ត៌មានបច្ចេកវិទ្យា (IT) ដែលត្រូវបានរចនាឡើងដើម្បីជួយអតិថិជនអាចធ្វើស្វ័យប្រវត្តិកម្មឯកសារ និងកិច្ចការគ្រប់គ្រងទ្រព្យសកម្ម IT ។អតិថិជន ដែលមិនទាន់បានបិទកម្មវិធី WHD ពីម៉ាស៊ីនមេដែលភ្ជាប់អ៊ិនធឺរណិត ក្រុមហ៊ុនបានណែនាំថាអតិថិជនត្រូវតែប្រើកម្មវិធី EDR និងតាមដានកម្មវិធីទាំងនោះដើម្បីអាចដឹងពីការប៉ុន ប៉ងវាយប្រហារផ្សេងៗ។​

គួរបញ្ជាក់ផងដែរថា ចំណុចខ្សោយរបស់កម្មវិធី Web Help Desk (WHD) មានដូចជាកំហុស CVE-2021-32076 កំហុស CVE-2021-35243 កំហុស CVE-2021-35232 និងកំហុសCVE-2021-35251៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here