ក្រុមហ៊ុន Nestlé ផ្អាកលក់ KitKat និង Nesquik នៅក្នុងប្រទេសរុស្សីចំពេលដែលមានសម្ពាធពីអន្តរជាតិ

0

រយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមហេគឃ័របានទម្លាយទិន្នន័យ 10GB របស់ក្រុមហ៊ុន Nestlé ពេលនេះក្រុមហ៊ុននេះនិយាយថា ខ្លួនកំពុងតែបញ្ឈប់នូវការលក់ផលិតផលម៉ាក KitKat​ និង Nesquik រួមជាមួយនឹងផលិតផលជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Nestlé បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងបំផុតពីក្រុមហេគឃ័រ Anonymous ។

ក្រុមហេគឃ័រ Anonymous ក៏បានជម្រុញអោយក្រុមហ៊ុនជាច្រើនជាង 30 ប្រទេសទៀតដកខ្លួនភ្លាមៗចេញពីប្រទេសរុស្សីផងដែរ។​សម្រាប់ក្រុមហ៊ុន Bridgestone Tires ក៏ទើបតែរងនូវការហេគពីក្រុម Anonymous នេះផងដែរ។ ថ្មីៗនេះ ក្រុមហេគឃ័រ Anonymous បានទម្លាយទិន្នន័យចំនួន 5,7MB ដែលជាផ្នែកមួយនៃទិន្នន័យ 10GB ដែលហេគបានពីក្រុមហ៊ុន Nestlé ផងដែរ។

ក្រុមហ៊ុន Nestlé ក៏និយាយអំពីកំហឹងជាអន្តរជាតិដែលធ្វើអោយក្រុមហ៊ុនសម្រេចក្នុងការផ្អាកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្សីផងដែរ។ ក្រុមហ៊ុននេះនិយាយថា “យើងបានផ្អាកទៅលើផលិតផលម៉ាក KitKat និង Nesquik ។ យើងបានផ្អាកទៅលើការនាំចូល និងនាំចេញនៅក្នុងប្រទេសរុស្សី និងផ្អាកនូវការវិនិយោគដើមទុនទាំងអស់នៅក្នុងប្រទេសនេះផងដែរ។ ខណៈពេលដែលយើងមិនរំពឹងថានឹងទទួលបានប្រាក់ចំណេញនៅក្នុងប្រទេស ឬបង់ពន្ធពាក់ព័ន្ធណាមួយសម្រាប់អនាគតដ៏ខ្លីខាងមុខនៅក្នុងប្រទេសរុស្សី ប្រាក់ចំណេញណាមួយដែលយើងទទួលបាននឹងត្រូវបានបរិច្ចាគទៅឱ្យអង្គការជំនួយមនុស្សធម៌”៕

LEAVE A REPLY

Please enter your comment!
Please enter your name here