ខណៈពេលដែលអាជីវកម្មដែលកំពុងរីកចម្រើន ការបង់ប្រាក់លោះទៅកាន់ហេគឃ័រជាមធ្យមកើនឡើងជិត 2 ដង

0

ក្រុម​ជំរិត​ទារ​ប្រាក់​បន្ត​ធ្វើ​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មិន​ធ្លាប់​មានពីមុនមក ​និង​ការ​ទាមទារ​ប្រាក់​លោះ​កាន់តែច្រើនឡើងៗ។ ក្រុមគំរាមកំហែងជាច្រើននៅពីក្រោយការចែកចាយមេរោគ ransomware នឹងមិនទៅណានោះទេ។ ការជំរិតទារប្រាក់តាមប្រព័ន្ធឌីជីថលកំពុងរីកដុះដាលជាមួយនឹងការវាយប្រហារដោយជោគជ័យជាច្រើនដែលក្រុមហេគឃ័រនេះអាចរកប្រាក់ជាច្រើន។

យោងតាមរបាយការណ៍គំរាមកំហែង Ransomware Threat Report ថ្មីៗនេះដោយUnit 24 បញ្ជាក់ថា ការទាមទារប្រាក់លោះ និងការបង់ប្រាក់នៅតែបន្តកើនឡើងយ៉ាងខ្លាំង។ កាលពីឆ្នាំមុន ការបង់ប្រាក់លោះជាមធ្យមបានកើនឡើង 144% ដែលទឹកប្រាក់នេះឈានដល់ទៅចំនួន 2.2 លានដុល្លារអាមេរិក។ របាយ​ការណ៍នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ​ជាមួយ​នឹង​ការ​ទាម​ទារប្រាក់លោះ​កាន់​តែ​ខ្ពស់​ នោះ​ការ​បង់​ប្រាក់​កាន់​តែ​ច្រើន។ ជាមធ្យម ជនរងគ្រោះបានបង់ប្រាក់ចំនួន 541,000 ដុល្លារអាមេរិកក្នុងឆ្នាំ 2021 ដែលកើនឡើងពី 303,000 ដុល្លារអាមេរិកក្នុងឆ្នាំ 2020 ។

ដើម្បីបង្ខំជនរងគ្រោះឱ្យព្រមតាមការទាមទាររបស់ពួកគេ ក្រុមចែកចាយមេរោគ ransomware តែងតែប្រើវិធីសាស្ត្រជំរិតទារប្រាក់ដ៏ច្រើនលើសលប់។ ក្នុងចំណោមវិធីដ៏ពេញនិយមបំផុតក្នុងការដាក់សម្ពាធគឺការវាយប្រហារ distributed denial-of-service (DDoS)។ របាយការណ៍នេះបង្ហាញឈ្មោះ និងភស្តុតាងនៃជនរងគ្រោះចំនួន 2,566 នាក់ដែលត្រូវបង្ហោះទិន្នន័យជាសាធារណៈនៅលើគេហទំព័រលេចធ្លាយ ransomware កាលពីឆ្នាំមុន ពោលគឺកើនឡើង 85% បើធៀបនឹងឆ្នាំ 2020៕

LEAVE A REPLY

Please enter your comment!
Please enter your name here