សហភាពអឺរ៉ុបបានប្រកាសនូវបទប្បញ្ញត្តិដ៏តឹងរឹងទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកដែលនឹងចូលជាធរមាននៅក្នុងខែតុលាខាងមុខនេះ។ យោងតាមច្បាប់ទីផ្សារឌីជីថល (Digital Markets Act) ដែលស្នើឡើងដោយលោក Margrethe Vestager របស់សហភាពអឺរ៉ុបបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមហ៊ុន Meta, Apple, Amazon និង Google ផ្លាស់ប្តូរយ៉ាងខ្លាំងនូវគំរូអាជីវកម្មរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុប។
លោក Vestager និយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “ជាមួយនឹងដំណើរការដែលបានរំពឹងទុកទៅលើច្បាប់ទាំងនេះ ជាការប្រសើរណាស់ ច្បាប់នេះនឹងត្រូវបានបោះឆ្នោត និងផ្សព្វផ្សាយជាសាធារណៈនៅក្នុងJournal ផ្លូវការ ដូច្នេះវានឹងចូលជាធរមាននៅពេលណាមួយនៅក្នុងខែតុលានេះ។”
ច្បាប់ថ្មីនេះមានគោលបំណងការពារក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនពីការគ្រប់គ្រងទីផ្សារឌីជីថល និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរអ្នកផ្តល់សេវាកម្ម។ ដូច្នេះ ពួកគេនឹងត្រូវបានហាមឃាត់មិនឱ្យកំណត់កម្មវិធីរបស់ពួកគេជាជម្រើសលំនាំដើម (Default) នៅលើឧបករណ៍ប្រើប្រាស់ ឬផ្តល់អាទិភាពដល់ផលិតផលរបស់ពួកគេជាងផលិតផលផ្សេងទៀត។ ក្នុងពេលជាមួយគ្នានេះ វាមិនមែនគ្រាន់តែជាសហភាពអឺរ៉ុបទេ ដែលតាមដានឥទ្ធិពលនៃបច្ចេកវិទ្យាធំៗនៅលើទីផ្សារនោះ។ ប៉ុន្មានថ្ងៃមុននេះ ប្រធានធនាគារកណ្តាលលោក Jerome Powell បានប្រកាសថា រូបិយប័ណ្ណឌីជីថលនឹងត្រូវការបទប្បញ្ញត្តិបន្ថែមទៀត ខណៈដែលពួកគេបង្កការគំរាមកំហែងដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនោះ៕