សេតវិមាន (White House) ពង្រីកមូលនិធិសន្តិសុខអ៊ីនធឺណិតក្នុងរង្វង់ទឹកប្រាក់ចំនួន 10.9 ពាន់លានដុល្លារអាមេរិក

0

ផែនការថវិការបស់ប្រធានាធិបតី Joe Biden សម្រាប់ឆ្នាំ 2023 គឺមានទឹកប្រាក់រហូតដល់ទៅ 10.9 ពាន់លានដុល្លារអាមេរិកសម្រាប់ការផ្តល់មូលនិធិសន្តិសុខតាមអ៊ីនធឺណិតដែលកើនឡើង 11% បើធៀបទៅនឹងសំណើកាលពីឆ្នាំមុន។ ទឹកប្រាក់ចំនួន 2.5 ពាន់លានដុល្លារអាមេរិកនឹងផ្តល់ទៅកាន់ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធ (CISA) ដែលជាការកើនឡើង 500 លានដុល្លារបើធៀបទៅនឹងឆ្នាំមុន។

ផែនការ​នេះ​ស្នើ​ឱ្យ​បែងចែក​ទឹកប្រាក់ចំនួន ៦៨២​លាន​ដុល្លារអាមេរិក​ទៀត​សម្រាប់​អ៊ុយ​ក្រែ​ន ដើម្បី​ជួយប្រទេសនេះក្នុងការ​ដោះស្រាយ​ជាមួយនឹងការ​ឈ្លានពាន​របស់ប្រទេស​រុស្ស៊ី ជាពិសេស គឺ“ដើម្បីទប់ទល់នឹងឥទ្ធិពលអាក្រក់របស់រុស្ស៊ី និងដើម្បីបំពេញតម្រូវការដែលកំពុងកើតមានទាក់ទងនឹងសន្តិសុខ ថាមពល បញ្ហាសន្តិសុខតាមអ៊ីនធឺណិត ពត៌មានមិនពិត ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពរឹងមាំរបស់សង្គមស៊ីវិល”។

មូលនិធិនេះត្រូវគេសន្មត់ថាដើម្បីជួយការពារហេដ្ឋារចនាសម្ព័ន្ធសហព័ន្ធប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត ការធ្វើអោយប្រសើរឡើងនូវសុវត្ថិភាពនៃការបោះឆ្នោត ក៏ដូចជាដើម្បី “រក្សានូវសមត្ថភាពទៅលើសន្តិសុខតាមអ៊ីនធឺណិតដ៏សំខាន់ដែលបានអនុវត្តនៅក្នុងផែនការសង្គ្រោះរបស់អាមេរិក (American Rescue Plan) ការពង្រីកការការពារបណ្តាញប្រតិបត្តិសហព័ន្ធ និងការពង្រឹងសមត្ថភាពគាំទ្រ ដូចជាកម្មវិធីអាជីវកម្មលើក្លោដ ការពង្រឹងទៅលើការវិភាគ និងការចូលរួមពីភាគីពាក់ព័ន្ធ។ ថវិកានេះក៏រួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន 215 លានដុល្លារអាមេរិកសម្រាប់ការការពារប្រព័ន្ធស៊ើបការណ៍ និង 10 លានដុល្លារអាមេរិកដើម្បីពង្រឹង “សុវត្ថិភាពតាមអ៊ីនធឺណិតថ្នាក់ជាតិ” ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here