នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមឧក្រិដ្ឋជនជាច្រើនក៏បានចាប់ផ្តើមលួចនូវទឹកប្រាក់បរិច្ចាកជាច្រើនទៅកាន់ប្រទេសដែលស្ថិតនៅក្នុងសង្គ្រាម។ អាជីវកម្មបោកប្រាស់ជាច្រើនក៏ចាប់ផ្តើមមានការកើនឡើងផងដែរ។ បន្ទាប់ពីរយៈពេលជាច្រើនសប្តាហ៍កន្លងផុតទៅចាប់តាំងពីប្រទេសរុស្សីធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែននោះ ក្រុមឧក្រិដ្ឋជនជាច្រើនក៏ចាប់ផ្តើមបង្កើតនូវវេបសាយ phishing ដើម្បីលួចនូវទឹកប្រាក់បរិច្ចាកសម្រាប់ប្រទេសដែលស្ថិតនៅក្នុងការវាយប្រហារនេះផងដែរ។
តាមអ្នកស្រាវជ្រាវរបស់បន្ទប់ពិសោធន៍ McAfee Labs នោះ ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតបានចាប់ផ្តើមនូវយុទ្ធនាការបោកប្រាស់ក្នុងការបរិច្ចាកប្រាក់ (crypto donation scam) ដែលក្រុមហេគឃ័របង្កើតនូវវេបសាយ phishing និង email នឹងស្នើសុំអោយធ្វើការបរិច្ចាកប្រាក់ជា crypto ។
ក្រុមអ្នកស្រាវជ្រាវរកឃើញនូវវេបសាយ phishing មួយដែលមានឈ្មោះហៅថា ‘Ukrainehelp.world’ ដែលស្នើសុំប្រាក់បរិច្ចាកសម្រាប់ UNICEF ។ សំណើនេះគឺមានចំណងជើងថា ‘Donate to protect children in Ukraine.’។ វេបសាយនេះក៏ប្រើប្រាស់នូវ BBC Logo ហើយវាក៏មានភ្ជាប់ជាមួយនឹងអាសយដ្ឋាន crypto wallet ជាច្រើនផងដែរដើម្បីបង្កើតអោយមានសេចក្តីទុកចិត្តក្នុងការបរិច្ចាក៕