ក្រុមហ៊ុន Emma Sleep រងការវាយប្រហារទៅលើទិន្នន័យកាតឥណទាននៅលើវេបសាយរបស់ខ្លួន

0

ក្រុមហ៊ុន Emma Sleep បញ្ជាក់ថា ខ្លួនរងនូវការវាយប្រហារ Magecart ដែលក្រុមហេគឃ័រអាចលួចនូវទិន្នន័យចេញពីកាតឥណទាន​(Credit/ Debit Card) ចេញពីវេបសាយរបស់ខ្លួន។ អតិថិជនជាច្រើនត្រូវបានជូនដំណឹងអំពីការរំលោភបំពានពាក់ព័ន្ធទៅនឹងការវាយប្រហារសាយប័រដែលលួចនូវទិន្នន័យផ្ទាល់ខ្លួន។

ក្រុមហ៊ុននេះបញ្ជាក់ថា ខ្លួនរងនូវការវាយប្រហារ Magecart នៅក្នុងកម្មវិធី Adobe Magento e-commerce platform ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះនិយាយថា “នៅក្នុងការវាយប្រហារ Magecart នេះបានប៉ះពាល់ដល់អតិថិជនជាច្រើននៅក្នុងប្រទេស ១២ ដែលអ្នកវាយប្រហារបានបង្កើតនូវ copy-cat URLs ។ ពេលនេះ platform នេះក៏មានចន្លោះប្រហោងដែលត្រូវជួសជុលផងដែរ។”

នៅក្នុងការវាយប្រហារ Magecart នេះក៏បណ្តាលអោយទិន្នន័យរបស់អ្នកប្រើប្រាស់នៅ British Airways ក្នុងឆ្នាំ 2018 បែកធ្លាយទិន្នន័យដល់ទៅ 40 លាននាក់ផងដែរ។ ក្រុមហ៊ុន Emma Sleep បញ្ចាក់ថា វិធានការណ៍សុវត្ថិភាពរបស់ខ្លួនក៏ត្រូវបានអនុវត្តន៍ផងដែរ។ នៅក្នុងខែកុម្ភៈឆ្នាំនេះ ក្រុមហ៊ុន Adobe ក៏ធ្វើការ patch ទៅលើផលិតផលរបស់ខ្លួន Magento/Adobe Commerce​ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here