ហាងលក់រាយជាច្រើនកន្លែងរបស់ The Works នៅអង់គ្លេសត្រូវបិទទ្វារដោយសារការវាយប្រហារសាយប័រ

0

ថ្មីៗនេះ ខ្សែសង្វាក់លក់រាយផ្នែកសៀវភៅ សម្ភារៈផ្នែកសិល្បៈ និងសម្ភារៈការិយាល័យរបស់ក្រុមហ៊ុន The Works ត្រូវបង្ខំបិទទ្វារជាច្រើនកន្លែងដោយសារតែការវាយប្រហារសាយប័រទៅលើប្រព័ន្ធកុំព្យូទ័ររបស់ហាងទាំងនោះ។ The Works ប្រតិបត្តិទៅលើហាងលក់ចំនួន 526 កន្លែងនៅទូទាំងចក្រភពអង់គ្លេសបានរងនូវការវាយប្រហារ ransomware ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានហេគឃ័រណាមួយទាមទារប្រាក់លោះនោះទេ។

ហាងលក់រាយចំនួន 5 ក្លែងត្រូវបង្ខំបិទទ្វារដោយសារតែឧប្បត្តិវហេតុនេះ។ ក្រុមហ៊ុននេះនិយាយនៅក្នុងសេចក្តីប្រកាសមួយថា “វាមានការរំខានទៅលើប្រតិបត្តិការជួញដូរ និងអាជីវកម្មដែលយើងត្រូបិទហាងមួយចំនួនរហូតទាល់តែដោះស្រាយទៅលើបញ្ហានេះចប់។ ការបិទនេះគ្រាន់តែជាលក្ខណៈបណ្តាញអាសន្នប៉ុណ្ណោះ ហើយយើងនឹងដំណើរការឡើងវិញនៅក្នុងពេលឆាប់ៗនេះ។”

The Works ធានាថា វាមិនមានព័ត៌មាននៃការទូទាត់ប្រាក់ណាមួយត្រូវបានធ្វើឡើងនោះទេដោយសារតែប្រតិបត្តិការនាំការទូទាត់គឺប្រើប្រាស់នូវភាគីទី 3 ទាំងអស់។ យ៉ាងណាមិញ វានៅមិនទាន់បញ្ជាក់បានថាតើទិន្នន័យផ្សេងទៀតមានការប៉ះពាល់ឬយ៉ាងណានោះទេ។ ក្រុមហ៊ុននេះបន្ថែមថា “សម្រាប់ទិន្នន័យនៃការទូទាត់តាមរយៈកាត credit/debit card គឺដំណើរការយ៉ាងសុវត្ថិភាពនៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុនភាគីទី 3 ដូចនេះ វាមិនមានការប៉ះពាល់នោះទេ។” The Works ក៏បានជួលក្រុមជំនាញសុវត្ថិភាពប្រព័ន្ធពីខាងក្រៅដើម្បីធ្វើការពង្រឹងទៅលើសុវត្ថិភាពរបស់ក្រុមហ៊ុន និងស៊ើបអង្កេតទៅលើការវាយប្រហារនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here