ការិយាល័យស្នងការព័ត៌មាន (ICO) បច្ចុប្បន្ននេះកំពុងតែធ្វើការស៊ើបអង្កេតទៅលើការវាយប្រហារសាយប័រទៅលើសាខាជាច្រើនរបស់ក្រុមហ៊ុន TrustFord នៅទូទាំងចក្រភពអង់គ្លេស។ ក្រុមហ៊ុនចែកចាយរថយន្តនេះទម្លាយថា ការវាយប្រហារនេះបានប៉ះពាល់ទៅដល់ប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុន។ សម្រាប់ប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទនៅក្នុងអាជីវកម្មគឺមានការប៉ះពាល់។
យ៉ាងណាមិញ ក្រុមហ៊ុន TrustFord នៅតែបន្តបើកដំនើរការទៅលើអាជីវកម្មរបស់ខ្លួនដដែល។ ការវាយប្រហារនេះមិនបានប៉ះពាល់ដល់ទៅប្រព័ន្ធក្រុមហ៊ុន Ford Motor ទេ។ ICO និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Ford Retail Limited បានជូនដំណឹងអោយយើងបានដឹងអំពីឧប្បតិ្តវហេតុនេះ ហើយយើងធ្វើការស៊ើបអង្កេតផងដែរ។”
នៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារសាយប័រនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន TrustFord និយាយថា “ក្រុមហ៊ុន TrustFord បញ្ជាក់ថា ប្រព័ន្ធ IT ខាងក្នុងរបស់ក្រុមហ៊ុនគឺមានការប៉ះពាល់ដោយសារតែការវាយប្រហារសាយប័រនេះ។ វាមិនមានការប៉ះពាល់ដល់ប្រព័ន្ធរបស់ក្រុមហ៊ុន Ford Motor ទេ។ គេហទំព័រចំនួន 65 របស់ក្រុមហ៊ុន TrustFord នៅក្នុងចក្រភពអង់គ្លេសនៅតែបើកដំណើរការ និងធ្វើពាណិជ្ជកម្ម៕”