ក្រុមប្រតិបត្តិករទៅលើ cryptocurrency play-to-earn របស់ហ្គេម WonderHero បានបិទដំណើរការទៅលើសេវាកម្មនេះបន្ទាប់ពីក្រុមហេគឃ័រលួចយកនូវទឹកប្រាក់ $320,000 នៅក្នុង Binance Coin (BNB) ។ ការវាយប្រហារនេះបណ្តាលអោយ coin របស់ហ្គេម WonderHero ក៏មានការធ្លាក់ចុះ 90% ។
ហ្គេម WonderHero គឺជាហ្គេមមួយដែលមានការពេញនិយមដែលអ្នកលេងហ្គេមជាច្រើនអាចរកប្រាក់ចំណូលបាននៅក្នុង cryptocurrencies និង NFTs តាមរយៈការលេងហ្គេមនេះ។ សម្រាប់ platform នេះគឺមានអ្នកប្រើប្រាស់ជាង 11,000 នាក់។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន PeckShield ជូនដំណឹងថា ក្រុមហេគឃ័របានវាយប្រហារទៅលើ platform របស់ក្រុមហ៊ុននេះ។ ហ្គេម WonderHero ក៏បិទដំណើរការ ហើយនៅលើវេបសាយរបស់វាក៏ប្រាប់ទៅកាន់អ្នកប្រើប្រាស់អោយដឹងអំពីការធ្លាក់ថ្លៃនៅក្នុង coin របស់ហ្គេម WonderHeroផងដែរ។ នៅក្នុងការបង្ហោះនេះ ហេគឃ័របានលួចយកនូវ 750 BNB ។ ហេគឃ័រនេះបានផ្ញើរនូវ 750 BNB ទៅកាន់ cryptocurrency mixer ដែលមានឈ្មោះហៅថា PancakeSwap ៕