ក្រុមហ៊ុន Meta កំពុងតែធ្វើតេស្តក្នុងការបង្កើតនូវឱកាសរកលុយនៅក្នុង metaverse

0

ក្រុមហ៊ុនបច្ចេកវិទ្យា Meta នឹងធ្វើការសាកល្បងទៅលើការតេស្តជាច្រើនជាមួយនឹង creators ដែលអនុញ្ញាតអោយពួកគេអាចដាក់លក់នូវទំនិញរបស់ពួកគេនៅក្នុងពិភពលោកឌីជីថលដែលគេហៅថា metaverse ។ នៅក្នុងការតេស្តនេះនឹងចាប់ផ្តើមនៅក្នុងពិភព Horizon Worlds របស់ Meta ដែលលោក Zuckerberg ចាត់ទុកថាជា ស្នូលនៃចក្ខុវិស័យរបស់ metaverse ។

នៅក្នុង platform នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចបង្កើតនូវពិភពនិម្មិតដែលមានទំនាក់ទំនងជាមួយគ្នាតាមរយៈ avatars និងការលេងហ្គេមជាច្រើន។ ក្រុមហ៊ុននេះកំពុងតែបង្កើតនូវឱកាសជាច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងការរកលុយបាននៅលើ content របស់ពួកគេនៅក្នុង metaverse ។ គោលដៅនេះគឺសម្រាប់ creators ក្នុងការរកប្រាក់សម្រាប់ការងាររបស់ពួកគេ ហើយទស្សនិកជននឹងទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងទំនិញទាំងនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ Meta និយាយថា “អ្នកណាក៏ដោយក៏អាចបង្កើត និងលក់នូវ accessories ជាច្រើននៅក្នុងពិភពលោកឌីជីថលនេះបាន។” ការទិញទំនិញនឹងធ្វើឡើងសម្រាប់អ្នកប្រើប្រាស់ដែលមានវ័យចាប់ពី ១៨ ឆ្នាំដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដាដែល Horizon Words គឺមានវត្តមាននៅទីនោះ។

ទន្ទឹមនឹងគ្នានេះផងដែរ ក្រុមហ៊ុន Meta នឹងចាប់ផ្តើមនូវការតេស្តទៅលើកម្មវិធី Horizon Worlds Creator Bonus របស់ខ្លួនសម្រាប់អ្នកចូលរួមជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ Creators ជាច្រើននឹងទទួលបាននូវប្រាក់ជាប្រចាំខែបាន។ នៅក្នុងពេលនេះ គោលដៅគឺការបង្កើតនូវពិភពលោកដ៏ទាក់ទាញមួយសម្រាប់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Meta ក៏ប្រកាសរួចហើយអំពីកម្មវិធី​ Horizon Workrooms app ខណៈពេលដែល Microsoft នឹងដាក់អោយដំណើរការនូវកម្មវិធី Mesh​សម្រាប់ Microsoft Teams ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here