របាយការណ៍មួយរបស់ Mandiant និយាយថា ក្រុមហេគឃ័រជាច្រើនរបស់ចិនមានការធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប៉ុន្តែក្រុមមួយចំនួនក៏មានសកម្មភាពយ៉ាងសកម្មផងដែរក្នុងការវាយប្រហារដែលផ្តោតទៅលើសហរដ្ឋអាមេរិក និងគោលដៅជាច្រើនទៀត។
ក្រុមហេគឃ័រចំនួន 36 របស់ចិនត្រូវរកឃើញកាលពីឆ្នាំមុននេះ បើធៀបជាមួយនឹងឆ្នាំ 2016 គឺមានចំនួន 244 ប៉ុន្តែវាមានការវាយប្រហារចំនួន 15% ដែលមានគោលដៅទៅលើស្ថាប័នជាច្រើនរបស់សហរដ្ឋអាមេរិក។ Mandiant និយាយថា “យើងរកឃើញនូវក្រុមហេគឃ័រជាច្រើនរបស់ចិនដែលប្រើប្រាស់នូវយុទ្ធសាស្រ្តចែកចាយមេរោគ malware ។ វាក៏មានការធ្លាក់ចុះទៅលើក្រុមហេគឃ័ររបស់ចិនទៅលើរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ 2019 ដល់ឆ្នាំ 2021 នេះ។”
ក្រុមហេគឃ័រ APT ដ៏គ្រោះថ្នាក់មានដូចជា APT10 បានវាយប្រហារទៅលើក្រសួងយុត្តិធម៌អាមេរិកនៅក្នុងឆ្នាំ 2018 និងក្រុម Conference Crew ដែលមានគោលដៅក្នុងការវាយប្រហារទៅលើវិស័យយោធា និងអវកាសសហរដ្ឋអាមេរិកចន្លោះពីឆ្នាំ 2011 និងឆ្នាំ 2017 ។ ក្រុមហេគឃ័រនេះក៏វាយប្រហារទៅលើវិស័យអប់រំ និងស្ថាប័នជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុននេះ៕