ក្រុមហ៊ុន Funky Pigeon រងការវាយប្រហារសាយប័រទៅលើប្រព័ន្ធ system របស់ខ្លួន

0

ក្រុមហ៊ុន Funky Pigeon​ ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសបានរងនូវការវាយប្រហារសាយប័រ ហើយក្រុមហ៊ុននេះបានបញ្ឈប់នូវការបញ្ជាទិញទាំងអស់ផងដែរ។ ក្រុមហ៊ុនលក់រាយនេះក៏បានរាយការណ៍អំពីឧប្បត្តិវហេតុនៃការវាយប្រហារសាយប័រនេះកាលពីដើមសប្តាហ៍ផងដែរ។ ការវាយប្រហារសាយប័រត្រូវរកឃើញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ ហើយក្រុមអ្នកស៊ើបអង្កេតកោសល្យវិច្ច័យក៏ធ្វើការនៅលើរឿងនេះផងដែរ។

ក្រុមហ៊ុន Funky Pigeon បានបិទទៅលើប្រព័ន្ធ system របស់ខ្លួន និងបញ្ឈប់នូវគ្រប់ការបញ្ជាទិញនៅលើអនឡាញទាំងអស់។ ក្រុមហ៊ុននេះក៏ចេញនូវសេចក្តីថ្លែងការណ៍មួយថា “យើងយកចិត្តទុកដាក់ទៅលើសុវត្ថិភាពនៃទិន្នន័យរបស់អតិថិជនជារឿងសំខាន់ ហើយយើងក៏បានផ្អាកជាបណ្តោះអាសន្នទៅលើការបញ្ជាទិញថ្មីទាំងអស់នៅលើវេបសាយ។ យើងបានជូនដំណឹងទៅកាន់និយ័តករ និងអាជ្ញាធរអនុវត្តន៍ច្បាប់ផងដែរ ហើយយើងនឹងបន្តក្នុងការអាប់ដេតទៅលើប្រូតូកូលផ្អែកទៅលើអ្វីដែលយើងបានរៀនអំពីឧប្បត្តិវហេតុនេះ។”

ក្រុមហ៊ុននេះក៏បានជូនដំណឹងទៅកាន់អតិថិជនរបស់ពួកគេអំពីឧប្បត្តិវហេតុនេះ និងជូនដំណឹងទៅកាន់គ្រប់អតិថិជនទាំងអស់ដែលបានទិញនៅលើ Funky Pigeon កាលពីឆ្នាំមុននេះ។ យ៉ាងណាមិញ ក្រុមហ៊ុននេះបន្ថែមថា សម្រាប់លេខសម្ងាត់សុវត្ថិភាពមិនមានការបែកធ្លាយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here