ក្រុមហ៊ុនបោះដុំ និងលក់រាយជាច្រើនមើលឃើញការកើនឡើងនៃការវាយប្រហារ phishing ច្រើនជាង 400%

0

ការវាយប្រហារ Phishing នៅលើពិភពលោកមានការកើនឡើង 29% កាលពីឆ្នាំមុននេះ។ ក្រុមហ៊ុនបោះដុំ និងលក់រាយជាច្រើនក្លាយជាឧស្សាហកម្មដែលមានគោលដៅច្រើនជាងគេជាមួយនឹងការកើនឡើងនៃការវាយប្រហារ Phishing ដល់ទៅ 436% ។ ក្រុមហ៊ុនក្លោដសុវត្ថិភាព Zscaler រកឃើញនូវការវាយប្រហារ phishing ចំនួន 874 លានដងកាលពី ១២ ខែមុននេះ។

ការកើនឡើងទៅលើការវាយប្រហារ phishing នេះគឺពាក់ព័ន្ធទៅនឹងសេវាកម្ម phishing-as-a-service ដែលក្រុមឧក្រិដ្ឋជនអាចធ្វើការក្លែងបន្លំបាន។ សរុបមក ការវាយប្រហារ phishing កើនឡើងដល់ទៅ 29% ហើយក្រុមហ៊ុនបោះដុំ និងលក់រាយជាច្រើនក៏មានការវាយប្រហារកើនឡើងផងដែរ។

វាមានការកើនឡើងទៅលើការវាយប្រហារ phishing​ ដល់ទៅ 436% នៅក្នុងឆ្នាំ 2021 នេះ។ លោក Deepen Desai អនុប្រធានរបស់ក្រុមហ៊ុន Zscaler​និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយប្រហារ Phishing បានប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ជាច្រើន ហើយសេវាកម្ម phishing-as-a-service ក៏មានការកើនឡើងខ្លាំងផងដែរ។” បច្ចុប្បន្ននេះ ក្រុមឧក្រិដ្ឋជនបន្តក្នុងការវាយប្រហារ phishing ទៅលើស្ថាប័នជាច្រើនដើម្បីលួចទិន្នន័យសំខាន់។ បើមើលទៅលើការវាយប្រហារ phishing ក៏មានការកើនឡើងខ្លាំងក្លាផងដែរដូចជាប្រទេសសិង្ហបុរីមានការកើនឡើងចំនួន 829% ប្រទេសរុស្សីមានការកើនឡើងចំនួន 799% ប្រទេសបារាំងមានការកើនឡើងចំនួន 342% និងចក្រភពអង់គ្លេសមានការកើនឡើងចំនួន 331% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here