ក្រុមហ៊ុន streaming ដ៏ល្បីល្បាញ Netflix ពេលនេះរងនូវការបាត់បង់ទៅលើចំនួន subscriber ជាលើកដំបូងបំផុតនៅក្នុងរយៈពេលមួយទសវត្សន៍នេះដែលមានអ្នកទស្សនាជាង 200,000 នាក់បោះបង់ចោលនូវសេវាកម្ម subscription របស់ពួកគេនៅក្នុងរយៈពេល 3 ខែនៅក្នុងឆ្នាំ 2022 នេះ។ ក្រុមហ៊ុន Netflix ទម្លាយថា និន្នាការនេះអាចនឹងបន្តដែលបណ្តាលអោយក្រុមហ៊ុននេះអាចខាតបង់អ្នកប្រើប្រាស់ជាង 2 លាននាក់បន្ថែមទៀតនៅក្នុងត្រីមាសទី 2 នេះ។
វាក៏មានការព្យាករណ៍ថា ចំនួនអ្នក subscriber នៅលើ Netflix ចំនួន 2.5 លាននាក់អាចនឹងបន្តកើតឡើងនៅក្នុងត្រីមាសទី 1 នេះ។ សម្រាប់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Netflix គឺមានការធ្លាក់ចុះចំនួន 30% ។ ក្រុមហ៊ុននេះរកឃើញនូវកតា្តជាច្រើនដែលមានការជះឥទ្ធិពលសម្រាប់រលកទី 1 នៃការបាត់បង់អ្នកប្រើប្រាស់ចាប់តាំងពីឆ្នាំ 2011 ។
ក្រុមហ៊ុន Netflix រកឃើញនូវការប្រកួតប្រជែងពីសំណាក់ទូរទស្សន៍ធំៗជាច្រើន។ នៅក្នុងពេលដែលមានការកើនឡើងនៃការតាមដានទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនក៏បណ្តាលអោយក្រុមហ៊ុន Netflix បិទនូវសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្សីដែលបណ្តាលអោយបាត់បង់នូវ 700,000 accounts ហើយតម្លៃនៃគម្រោងជាវសេវាកម្មនេះក៏មានការកើនឡើងផងដែរ។
បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Netflix ក៏រកឃើញនូវការចែករំលែកនូវលេខសម្ងាត់នៅក្នុងសមាជិកនៃក្រុមគ្រួសារប្រហែលជា 30 លានគ្រួសារនៅក្នុងកាណាដា និងសហរដ្ឋអាមេរិក និងជាង 100 លានគ្រួសារទៀតនៅជុំវិញពិភពលោក ហើយសកម្មភាពនេះគឺជាការបំពានទៅលើគោលការណ៍នៃការចែករំលែកគណនីប្រើប្រាស់។ ក្រុមហ៊ុន Netflix និយាយថា “ចំនួនអ្នកចែករំលែកទៅលើគណនីក៏មានការកើនឡើងខ្លាំងផងដែរ។ វាពិតជាពិបាកក្នុងការបន្ថែមនូវសមាជិកនៅក្នុងទីផ្សារជាច្រើន។” គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះក៏បានបិទនូវសេវាកម្ម account sharingនៅក្នុងប្រទេសមួយចំនួនរួចហើយផងដែរ ហើយនិន្នាការនេះអាចនឹងមានការកើនឡើងបន្ថែមទៀតនៅពេលខាងមុខ៕