ក្រុមឧក្រិដ្ឋជនអនឡាញកំពុងតែក្លែងបន្លំកាន់តែច្រើនទៅលើសហជីពឥណទានសហរដ្ឋអាមេរិក

0

វាមានការកើនឡើងនៃការក្លែងបន្លំទៅលើសហជីពឥណទានសហរដ្ឋអាមេរិក។ ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតតែងតែលួចយកនូវអត្តសញ្ញាញរបស់អ្នកប្រើប្រាស់ និងទឹកប្រាក់របស់អ្នកប្រើប្រាស់ដែលប្រើវិធានសុវត្ថិភាពខ្សោយ។ រដ្ឋបាលសហភាពឥណទានជាតិ (NCUA) បាននិយាយកាលពីខែកុម្ភៈថា “សហជីពឥណទានទាំងអស់ ដោយមិនគិតពីទំហំ គឺមានសក្តានុពលងាយរងគ្រោះក្នុងការវាយប្រហារតាមអ៊ីនធឺណិត”។

NCUA សង្កត់ធ្ងន់ថា សហជីពឥណទានទាំងអស់គួរតែមានការយល់ដឹងអោយបានខ្ពស់ពីការតាមប្រមាញ់ និងការគំរាមកំហែងរបស់ឧក្រិដ្ឋជនអនឡាញ។ NCUA សំដៅទៅលើសេចក្តីថ្លែងការណ៍មួយរបស់ CISA នៅក្នុងខែមករាពាក់ព័ន្ធទៅនឹងក្រុមហេគឃ័រជាច្រើនដែលមានទំនាក់ទំនងជាមួយនឹងប្រទេសរុស្សីដែលបានគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក។ ហានិភ័យនៃការវាយប្រហារសាយប័រជាច្រើនក៏មានការកើនឡើងចាប់តាំងពីប្រទេសរុស្សីចាប់ផ្តើមឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

Five Eyes ដែលជាសម្ព័ន្ធស៊ើបការណ៍សម្ងាត់មួយដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រា្តលី កាណាដា និងនូវែលសេឡង់ក៏ចេញនូវសេចក្តីព្រមានរួមគ្នាមួយអះអាងថា​ក្រុមហេគឃ័រជាច្រើនដែលមានការគាំទ្រពីប្រទេសរុស្សីបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅលោកខាងលិច។ វិស័យធនាគារ និងស្ថាប័នហិរញ្ញវត្ថុថ្មីៗនេះក៏មានការកើនឡើងនៃការវាយប្រហារផងដែរ។ ក្រុមហ៊ុន ​Check Point អះអាងថា​ ក្រុមហេគឃ័របានកេងចំនេញតាមរយៈចន្លោះប្រហោងសុវត្ថិភាពនៅក្នុងអ៊ីម៉ែលរបស់សហជីពទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here