ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែធ្វើការអាប់ដេតទៅលើ Chrome browser របស់ខ្លួនដែលមានការជួសជុលទៅលើចន្លោះប្រហោងសុវត្ថិភាពចំនួន 30 ។ នៅក្នុង version ចុងក្រោយបំផុតនេះគឺជា Chrome 101.0.4951.41 សម្រាប់ Windows, Mac និង Linux ។សម្រាប់ version នេះដោះស្រាយទៅលើចន្លោះប្រហោងជាច្រើនដែលអ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធកុំព្យូទ័របាន។
ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ក៏ណែនាំអោយអ្នកប្រើប្រាស់កម្មវិធី Edge ធ្វើការអាប់ដេតផងដែរ។ ចន្លោះប្រហោងសុវត្ថិភាពនៅលើ Edge មានចំនួន 5 ដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចកេងប្រវ័ញ្ចបាន។ ចន្លោះប្រហោងទាំង 5 នេះមាន CVE-2022-1477, CVE-2022-1478, CVE-2022-1479, CVE-2022-1480 និង CVE-2022-1481 ។
ដើម្បីធ្វើការអាប់ដេតនៅក្នុង Chrome សូមចូលទៅកាន់ chrome://settings/help និងចុចនៅលើ Settings > About Chrome ។ បន្ទាប់ពីការអាប់ដេត Chrome អ្នកនឹងទទួលបាននូវ version 101.0.4951.41 ហើយសម្រាប់ Edge គឺជា version 101.0.1210.32 ៕