AGCO ដែលជាក្រុមហ៊ុនផលិតគ្រឿងយន្តកសិកម្មឈានមុខគេនៅសហរដ្ឋអាមេរិកប្រកាសថា ខ្លួនបានទទួលការវាយប្រហារដោយមេរោគ ransomware ដែលប៉ះពាល់ដល់កន្លែងផលិតមួយចំនួន។ នៅថ្ងៃនេះ ក្រុមហ៊ុន AGCO ប្រកាសថា ពួកគេបានទទួលរងការវាយប្រហារ ransomware កាលពីម្សិលមិញនេះដែលបង្ករអោយប៉ះពាល់ដល់កន្លែងផលិតមួយចំនួនរបស់ក្រុមហ៊ុន។
ខណៈពេលដែលក្រុមហ៊ុន AGCO មិនផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបណ្តាលឱ្យមានការរំខានទៅលើការផលិតនោះក៏ដោយ ក្រុមហ៊ុនទំនងជាបិទផ្នែកខ្លះនៃប្រព័ន្ធ IT របស់ខ្លួនដើម្បីការពារការរីករាលដាលនៃការវាយប្រហាររបស់មេរោគ ransomware នេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានពន្យល់ថា ការស៊ើបអង្កេតកំពុងដំណើរការនៅឡើយទេ ហើយផលប៉ះពាល់នៃការវាយប្រហារតាមអ៊ីនធឺណិតនេះត្រូវបានគេរំពឹងថាក្រុមហ៊ុននេះនឹងចំណាយពេលវេលាច្រើនដើម្បីអាចស្ដារប្រព័ន្ធ system ឡើងវិញ។
AGCO គឺជាក្រុមហ៊ុនយក្សមួយនៅក្នុងវិស័យនេះដែលមានប្រាក់ចំណូលច្រើនជាង 9 ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន 21,000 នាក់ និងជាម្ចាស់ម៉ាកយីហោដូចជា Fendt, Massey Ferguson, Challenger, Gleaner និង Valtra ។ដូចនេះ ការរអាក់រអួលនៃផ្នែកផលិតកម្មណាមួយដែលបណ្តាលមកពីការវាយប្រហារ ransomware នេះអាចមានផលប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់យ៉ាងសំខាន់ទៅលើការផលិត និងការចែកចាយឧបករណ៍កសិកម្មទាំងនេះផងដែរ៕