សមាជិកនៃសម្ព័ន្ធស៊ើបការណ៍សម្ងាត់ Five Eyes (FVEY) នៅថ្ងៃនេះបានព្រមានថា អ្នកផ្គត់ផ្គង់សេវាកម្ម (MSPs) និងអតិថិជនជាច្រើនរបស់ពួកគេបានក្លាយជាគោលដៅនៃការវាយប្រហារ។ ទីភ្នាក់ងារអនុវត្តន៍ច្បាប់ និងទីភ្នាក់ងារសាយប័ររបស់ FVEY (NCSC-UK, ACSC, CCCS, NCSC-NZ, CISA, NSA និង FBI) បានចែករំលែកនូវការណែនាំសម្រាប់ MSPs ដើម្បីធានាទៅលើសុវត្ថិភាព networks និងទិន្នន័យសំខាន់ប្រឆាំងទៅនឹងការកើនឡើងនៃការគំរាមកំហែងតាមអ៊ីនធឺណិត។
“ក្រុមអាជ្ញាធរសុវត្ថិភាពអ៊ីនធឺណិតរបស់ចក្រភពអង់គ្លេស អូស្រា្តលី កាណាដា នូវែលសេឡង់ និងសហរដ្ឋអាមេរិករំពឹងថា ក្រុមហេគឃ័រ APT នឹងបោះជំហាននៅក្នុងការវាយប្រហារទៅលើ MSPs នៅក្នុងកិច្ចខិតខំប្រែងប្រែងរបស់ពួកគេដើម្បីហេគទៅលើបណ្តាញ network ។”
ប្រធានរបស់ CISA លោក Jen Easterly និយាយថា “យើងបានដឹងថា MSPs គឹមានចន្លោះប្រហោងជាច្រើនដែលអាចបង្ករនូវហានិភ័យជាច្រើនសម្រាប់អាជីវកម្ម និងស្ថាប័នជាច្រើន។ ការធានាទៅលើសុវត្ថិភាពទៅលើ MSPs នេះគឺពិតជាសំខាន់ខ្លាំងណាស់នៅក្នុងការការពារទៅលើសុវត្ថិភាពសាយប័រ ហើយ CISA និងដៃគូអន្តរជាតិរបស់យើងនឹងពង្រឹងទៅលើសន្តិសុខសុវត្ថិភាពដើម្បីធានាទៅលើការខ្សែសង្វាក់នៃការផ្គត់ផ្គង់របស់យើង៕”