មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិត (NCSC) នៅក្នុងចក្រភពអង់គ្លេសបានផ្ញើសារជូនដំនឹងចំនួន 33 លានទៅកាន់ក្រុមហ៊ុនស្ថាប័នជាចក្រើនដែលធ្វើការ sing up សម្រាប់សេវាកម្ម “Early Warning” ។ បន្ថែមពីនេះទៀតនោះ ទីភ្នាក់ងាររដ្ឋាភិបាលបានលុបចោលនូវ online scam នៅក្នុងឆ្នាំ 2021 ដែលមានចំនួនដល់ទៅ 2.7 លានផងដែរ។
គ្រោងការណ៍របស់ក្រុមហេគឃ័រដែល NCSC រកឃើញនោះមានវិធីសាស្ត្រជាច្រើនដូចជាការផ្តល់រង្វាន់ជាគ្រីបតូ (cryptocurrency) យុទ្ធនាការកូវីដ ១៩ និងអ៊ីម៉ែលបោកបញ្ឆោតជាច្រើនទៀត។ ដើម្បីប្រឆាំងទៅនឹងក្រុមហេគឃ័រនេះ ក្រុម NCSC ក៏បាន upgrade ទៅកាន់កម្មវិធី Active Cyber Defense (ACD) program នៅក្នុងឆ្នាំ 2021 ផងដែរ។
NCSC និយាយថា ចំនួនកំណត់ត្រានៃ online scams និងលទ្ធផលនៃការលុបចោលនូវ scam នេះគឺជាវិធីសាស្រ្តដើម្បីធ្វើការការពារទៅនឹងការវាយប្រហារនេះ។ ទីភ្នាក់ងារនេះរកឃើញ និងលុបចោលនូវយុទ្ធនាការ NHS-themed phishing ចំនួន 1,400 នៅក្នុងឆ្នាំ 2021 ដែលមានចំនួនច្រើនជាងឆ្នាំ 2020 ដល់ទៅ 11 ដង៕