ក្រុមហ៊ុនវិស្វកម្ម Parker លាតត្រដាងអំពីការរំលោភទិន្នន័យបន្ទាប់ពីមានការវាយប្រហារមេរោគ ransomware

0

ក្រុមហ៊ុន Parker-Hannifin Corporation បានប្រកាសអំពីការរំលោភបំពានទិន្នន័យដែលទម្លាយទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិកជាច្រើនបន្ទាប់ពីក្រុមហេគឃ័រ Conti ransomware បានផ្សព្វផ្សាយអំពីការលួចទិន្នន័យកាលពីខែមុននេះ។ ក្រុមហ៊ុន Parker មានមូលដ្ឋាននៅក្នុង Ohio ដែលផ្តោតទៅលើឧបករណ៍ធារាសាស្រ្តនៅលើអវកាស។ ក្រុមហ៊ុននេះមានប្រាក់ចំណូលចំនួន 15.6 ពាន់លានដុល្លារអាមេរិក និងបុគ្គលិកចំនួន 58,000 ។

ក្រុមហ៊ុន Parker-Hannifin និយាយថា ឧប្បទ្ទវហេតុសន្តិសុខនេះកើតឡើងនៅចន្លោះថ្ងៃទី 11 ខែមីនាដល់ថ្ងៃទី 14 ខែមីនាឆ្នាំ 2022 នេះដែលហេគឃ័រអាចចូលទៅក្នុងប្រព័ន្ធ systems របស់ក្រុមហ៊ុន Parker ។ ក្រុមហ៊ុននេះជូនដំណឹងថា “នៅក្នុងឧប្បទ្ទវហេតុនេះ ក្រុមការងារ IT របស់ក្រុមហ៊ុន Parker បានធ្វើការឆ្លើយតបភ្លាមៗក្នុងការបិទទៅលើ system របស់ក្រុមហ៊ុននេះ។”

“ក្រុមហ៊ុន Parker បានចាប់ផ្តើមធ្វើការស៊ើបអង្កេតជាមួយនឹងក្រុមហ៊ុនកោសល្យវិច្ច័យ និងក្រុមអ្នកជំនាញផ្នែកសាយប័រសុវត្ថិភាពផងដែរ។” លទ្ធផលនៃការស្រាវជ្រាវនេះបង្ហាញថា ក្រុមហេគឃ័រនេះបានទាញយកនូវទិន្នន័យ Files ពីក្រុមហ៊ុននេះ។ ក្រុមហ៊ុន Parker ក៏បានជូនដំណឹងទៅកាន់ក្រុមអ្នកអនុវត្តន៍ច្បាប់ជាច្រើនផងដែរអំពីការបំពានទិន្នន័យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here