សម្រាប់ Telegraph ពេលនេះស្ថិតនៅក្នុងការវាយប្រហារដោយ Phishing ដែលហេគឃ័របានទាញយកនូវប្រយោជន៍ជាច្រើនចេញពី Platform មួយនេះដើម្បីលួចយកនូវព័ត៌មានសម្ងាត់ជាច្រើន។ Telegraph គឺជា blogging platform ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្ហោះនូវអ្វីមួយដែលមិនចាំបាច់បង្កើតនូវគណនី ឬផ្តល់នូវព័ត៌មានសម្ងាត់នោះទេ។
នៅក្នុងការបង្ហោះជាច្រើននៅលើ Telegraph គឺបង្កើតនូវ Link មួយដែលអនុញ្ញាតអោយហេគឃ័រអាចធ្វើការកេងចំនេញបាន។ គួរបញ្ជាក់ផងដែរថា Telegraph គឺមានល្បឿនលឿន ងាយស្រួល និងអនាមិក។ បន្ថែមពីនេះទៀតនោះ សម្រាប់ Editor នៅលើ Telegraph នេះអាចបង្ហោះរូបភាព Links និង Text បានដែលមានទម្រង់ជា web ហើយវាក៏មានជាទម្រង់ Login Form ផងដែរ។
នៅក្នុងរបាយការណ៍មួយចេញពី INKY បញ្ជាក់ថា ហេគឃ័របានប្រើប្រាស់នូវ Telegraph ក្នុងការបង្កើតនូវ phishing sites ជាច្រើនដែលមានទម្រង់ជា websites ឬ Login ។ ទិន្នន័យរបស់ INKY នេះចាប់ផ្តើមពីចុងឆ្នាំ 2019 ដល់ខែឧសភា ឆ្នាំ 2022 នេះដែលបង្ហាញថា សម្រាប់ Telegraph links នេះគឺមានដល់ទៅ 90% ជាលក្ខណៈ phishing emails ៕