ចន្លោះប្រហោង 0-Day នៅក្នុង Windows MSDT ពេលនេះទទួលបានការ patch ហើយ!

0

ពេលនេះ វាមាន patch មួយដែលអាចបិទនូវការវាយប្រហារទៅលើ Windows systems សម្រាប់ចន្លោះប្រហោង 0-Day ដែលគេហៅថា​ ‘Follina’ ។ ចន្លោះប្រហោងនេះគឺមានលេខកូដ CVE-2022-30190 ហើយនេះគឹជាចន្លោះប្រហោង Microsoft Windows Support Diagnostic Tool (MSDT) ដែលបានប៉ះពាល់ទៅលើ Windows គ្រប់ versions។
ក្រុមហេគឃ័រអាចកេងប្រវ័ញ្ចទៅលើចន្លោះប្រហោង 0-Day នេះបានដើម្បីប្រតិបត្តិកូដពីចម្ងាយដោយអាចធ្វើការ install programs, ការមើល, ការផ្លាស់ប្តូរ ឬលុបទិន្នន័យ ឬបង្កើតនូវគណនី Windows accounts បាន។ ខណៈពេលដែលក្រុមហ៊ុន Microsoft មិនទាន់ប្រកាសអំពីការជួសជុលជាផ្លូវការទៅលើចន្លោះប្រហោងនេះ ក្រុមហ៊ុននេះក៏បិទទៅលើការចូលទៅក្នុងប្រព័ន្ធ systems ដែលរងគ្រោះនេះ។
សម្រាប់អ្នកដែលប្រើប្រាស់នូវ Windows 11 v21H2, Windows 10 (ចាប់ពី v1803 ទៅដល់ v21H2), Windows 7 និង Windows Server 2008 R2 សូមធ្វើការ patch ជាបន្ទាន់ទៅលើ Follina នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here