FBI រឹបអូសយកនូវ Domains ដែលប្រើប្រាស់ដើម្បីលក់ទិន្នន័យដែលលួចបាន និងសេវាកម្ម DDoS

0

ប៉ូលិស FBI និងក្រសួងយុត្តិធម៌អាមេរិកទើបតេប្រកាសអំពីការរឹបអូសទៅលើ Domains ចំនួន 3 ដែលក្រុមឧក្រិដ្ឋជនអ៊ីនធឺរណិតបានប្រើប្រាស់ដើម្បីលក់ននូវព័ត៌មានផ្ទាល់ខ្លួនដែលលួចបាននៅក្នុងទិន្នន័យបែកធ្លាយ និងការផ្តល់នូវសេវាកម្មវាយប្រហារ DDoS ផងដែរ។
WeLeakInfo.to បានដាក់លក់នូវ subscriptions អនុញ្ញាតអោយអ្នកប្រើប្រាស់របស់ខ្លួនអាចស្វែងរកនូវ Database ដែលមានផ្ទុកនូវព័ត៌មានដែលលួចបានច្រើនជាង 10,000 data breaches ។នៅក្នុងនេះមានទិន្នន័យច្រើនជាង 7 ពាន់លានដែលមានផ្ទុកព័ត៌មាន PII ដែលក្នុងនោះមានឈ្មោះ អាសយដ្ឋានអ៊ីម៉ែល usernames លេខទូរស័ព្ទ និង passwords សម្រាប់គណនីអនឡាញផងដែរ។
សម្រាប់ Domains ចំនួន 2 ផ្សេងទៀតនោះគឺ ipstress.in និង ovh-booter.com ដែលប្រើប្រាស់សម្រាប់ផ្តល់សេវាកម្មវាយប្រហារដែលអតិថិជនអាចធ្វើការស្នើទៅកាន់ Website ឬ web platforms ដើម្បីចាប់ផ្តើមការវាយប្រហារ Distributed Denial of Service (DDoS) ទ្រង់ទ្រាយធំផងដែរ។ សកម្មភាពអនុវត្តច្បាប់នេះក៏បណ្តាលអោយមានការចាប់ខ្លួនជនសង្ស័យ ការរឹបអូសទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការស្វែងរកនូវទីតាំងជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here