នៅទីបំផុត ក្រុមហ៊ុន Microsoft នឹងបញ្ចប់ការប្រើប្រាស់ Internet Explorer សម្រាប់កំណែកម្មវិធី Windows ពហុគុណនៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយវាមានអាយុកាល២៧ឆ្នាំ មកហើយចាប់តាំងពីមានការប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩៥។
ក្រោយពីឈានដល់ថ្ងៃកំណត់បញ្ឈប់ការប្រើប្រាស់ កម្មវិធី Internet Explorer desktop នឹងលែងបើកប្រើបានទៀតហើយ។ វានឹងត្រូវបានជំនួសដោយកម្មវិធីថ្មី Microsoft Edge ដែលមានមូលដ្ឋានលើ Chromium ដោយអ្នកប្រើប្រាស់នឹងត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តទៅកាន់ Microsoft Edge នៅពេលមានការប្រកាសជាផ្លូវការនូវកម្មវិធី IE11។
ការបញ្ចប់កម្ម Internet Explorer 11 desktop នេះបានបង្កផលប៉ះពាល់ដល់កម្មវិធីលើកំណែ Windows 10 និង Windows 10 IoT។ ដូច្នេះ Internet Explorer លែងបើកប្រើបាននៅលើកម្មវិធី Windows 11 ដោយកម្មវិធី Microsoft Edge ដំណើរការលើ Chromium នឹងត្រូវបានបើកជាគោល(default) នៅលើ web browser។
យ៉ាងណាមិញ Internet Explorer អាចនៅបើកប្រើប្រាស់បានត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅលើកម្មវិធីមួយចំនួនរាប់បញ្ចូលទាំងកម្មវិធី Windows 7 ESU កម្មវិធី Windows 8.1 និងកំណែទាំងអស់នៃកម្មវិធី Windows 10 LTSC client ឧបករណ៍IoT និងម៉ាស៊ីនមេ(Server)។
សូមបញ្ជាក់ផងដែរថា ដើម្បីបើក IE mode នៅក្នុង Edge អ្នកត្រូវចូលទៅកាន់
edge://settings/defaultbrowser ដើម្បីចុចបើកលើ ‘Allow sites to be reloaded in Internet Explorer,’ ដើម្បីអាចចាប់ផ្តើមបើកប្រើ web browser បាន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២