ការអាប់ដេតទៅលើ Windows 11 KB5014697 ជួសជុលទៅលើចន្លោះប្រហោងចំនួន 33

0

ក្រុមហ៊ុន Microsoft ទើបតែបញ្ចេញនូវការអាប់ដេត Windows 11 KB5014697 ដែលមានការអាប់ដេតទៅលើសុវត្ថិភាព ការពង្រឹងទៅលើប្រព័ន្ធ និងការបន្ថែមនូវមុខងារ Spotlight for Desktop ដែលអាចផ្លាស់ប្តូរទៅលើ desktop background របស់អ្នកបានដោយស្វ័យប្រវត្តិ។ នៅក្នុងការអាប់ដេត KB5014697 នេះក៏មានការជួសជុលទៅលើចន្លោះប្រហោងជាច្រើនដែលមានពីខែមុននេះផងដែរ។
អ្នកប្រើប្រាស់ទៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 នេះអាចធ្វើការអាប់ដេតបានតាមរយៈការចូលទៅក្នុង Start > Settings > Windows Update និងចុចនៅលើ ‘Check for Updates’ ។ អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 11 អាចធ្វើការដោនឡូត និងតម្លើងនូវ KB5014697 នេះចេញពី Microsoft Update Catalog ។
បន្ទាប់ពីតម្លើងនូវការអាប់ដេតនេះ ប្រព័ន្ធប្រតិបត្តិការ Windows 11 នេះនឹងមានលេខកូដ 22000.739 ។ នៅក្នុង Windows 11 KB5014697 នេះគឺមានការជួសជុលទៅលើចន្លោះប្រហោងចំនួន 35 ហើយវាក៏មានការបន្ថែមនូវមុខងារ Windows Spotlight for Desktop ផងដែរ។ អ្នកអាចបើកទៅលើមុខងារនេះបានតាមរយៈការចូលទៅក្នុង Settings > Personalization > Background > Personalize your background និងចុចយកនូវ Windows spotlight ៕

LEAVE A REPLY

Please enter your comment!
Please enter your name here