Google Chrome extensionsអាចធ្វើការតាមដានសកម្មភាពរបស់អ្នកនៅលើអនឡាញ

0

ក្រុមអ្នកស្រាវជ្រាវបានបង្កើតនូវវេបសាយមួយដែលប្រើប្រាស់នូវ Google Chrome extensions របស់អ្នកដើម្បីបង្កើតនូវ fingerprint នៅលើឧបករណ៍របស់អ្នកដើម្បីតាមដានទៅលើសកម្មភាពរបស់អ្នកនៅលើអនឡាញ។ ដើម្បីតាមដានទៅលើអ្នកប្រើប្រាស់នៅលើវេបសាយនោះ វាពិតជាអាចទៅរួចក្នុងការបង្កើតនូវ fingerprints ហើយភ្ជាប់ទៅកាន់វេបសាយបាន។
អ្នកអភិវឌ្ឍវេបសាយ ‘z0ccc’ បានចែករំលែកនូវ ‘Extension Fingerprints’ ដែលអាចបង្កើតនូវការតាមដានទៅលើសកម្មភាពនៅលើ Browser នេះបានតាមរយៈ Google Chrome extensions ។ នៅពេលដែលបង្កើតនូវ Chrome browser extension នេះ វាពិតជាអាចទៅរួចដែលហេគឃ័រអាចចូលទៅតាមដានអ្នកនៅលើអនឡាញបាន។
z0ccc និយាយថា សម្រាប់ extensions​ខ្លះ​ប្រើប្រាស់នូវ token ដែលអាថ៌កំបាំងដើម្បីទាមទារក្នុងការចូលទៅកាន់ web resource ។ z0ccc ក៏បង្កើតនូវវេបសាយ Extension Fingerprints ដែលនឹងឆែកទោលើ Browser សម្រាប់ចូលទៅកាន់ web-accessible resources ដែលដាក់អោយប្រើប្រាស់នៅលើ Google Chrome Web Store ៕

LEAVE A REPLY

Please enter your comment!
Please enter your name here