មេរោគ BRATA malware កំពុងតែគំរាមកំហែងអ្នកប្រើប្រាស់ Android

0

អ្នកហេគឃ័រដែលនៅពីក្រោយមេរោគ BRATA banking trojan បានប្រើប្រាស់មេរោគ malware នេះដើម្បីលួចព័ត៌មានរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុនសុវត្ថិភាព Cleafy បានតាមដានទៅលើសកម្មភាពរបស់មេរោគ BRATA ហើយវាក៏ឃើញនូវយុទ្ធនារការរបស់មេរោគនេះគឺពាក់ព័ន្ធទៅនឹងក្រុមAdvanced Persistent Threat (APT) ។
“ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់នូវមេរោគនេះដើម្បីលួចព័ត៌មានសម្ងាត់នៅលើបណ្តាញ network” ។ មេរោគ malware នេះគឺមានការអាប់ដេតជាមួយនឹងវិធីសាស្រ្ត phishing ។ មេរោគ BRATA malware នេះគឺមានគោលដៅក្នុងការវាយប្រហារទៅលើស្ថាប័នហិរញ្ញវត្ថុផងដែរ។
សម្រាប់ version ថ្មីនេះ មេរោគ BRATA បានបន្ថែមនូវសមត្ថភាពដែលអនុញ្ញាតអោយវាផ្ញើ និងទទួលសារ SMS ដែលអាចជួយអោយអ្នកវាយប្រហារអាចលួចយកនូវកូដបណ្តោះអាសន្នដូចជា one-time passwords (OTPs) និង two-factor authentication (2FA) ដែលធនាគារផ្ញើទៅកាន់អតិថិជន។ បច្ចុប្បន្ននេះ មេរោគ BRATA នេះមានគោលដៅវាយប្រហារនៅក្នុងចក្រភពអង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here