Chrome browser extension អនុញ្ញាតអោយអ្នកដកចេញនូវ sites ជាក់លាក់ណាមួយចេញពីលទ្ធផលនៃការ Search

0

សម្រាប់ uBlackList browser extension អនុញ្ញាតអោយអ្នកអាចលុបចេញនូវលទ្ធផលជាច្រើននៃការ search តាមរយៈការលុបទៅលើ sites ជាក់លាក់ណាមួយនៅពេលដែលចុចស្វែងរកនៅលើ Google, DuckDuckGo, Bing និង search engines ជាច្រើនទៀត។
ខណៈពេលដែល browser extension មិនមែនជារឿងដែលថ្មីទេនោះដោយសារតែវាអភិវឌ្ឍចាប់ពីដើមឆ្នាំ 2021 នេះ ។ uBlackList គឺជា browser extension​សម្រាប់ប្រើប្រាស់នៅលើកម្មវិធី Chrome និង Firefox ដែលអនុញ្ញាតអោយអ្នកអាចធ្វើការដាក់នូវបញ្ជីនៃ sites ដែលអ្នកចង់ប្លុកចេញពីលទ្ធផលនៃការ search នេះ។uBlackList នេះអាចប្លុកការបង្ហាញនូវការស្វែងរកនៅក្នុង Google, Bing, DuckDuckGo, Ecosia, Qwant, StartPage និង Yahoo!
ដើម្បីចាប់ផ្តើមប្រើប្រាស់នូវ uBlackList នេះ អ្នកត្រូវតម្លើងនូវ browser extension នេះចេញពី Chrome Web Store ឬ Firefox Add-ons page ។ នៅពេលដែលអ្នកតម្លើងនោះ អ្នកអាចចុចនៅលើ​ extension’s icon និងចុច ‘Options’ ដើម្បីភ្ជាប់ទៅកាន់ extension នេះ។ នៅក្នុង options ដែលបង្ហាញនេះ អ្នកអាចបន្ថែមនូវ sites ដែលអ្នកចង់ប្លុកចេញពីលទ្ធផលនៃការ search បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here