ប្រជាជនដែលរស់នៅក្នុងប្រទេសរុស្សីមិនអាចដោនឡូតទៅលើ Windows 10 និង Windows 11 ISOs និង installation tools ចេញពីក្រុមហ៊ុន Microsoft ហើយវានៅមិនទាន់ដឹងអំពីហេតុផលនៃការបិទទៅលើការដោនឡូតនេះទេ។ ទីភ្នាក់ងារ TASS របស់ប្រទេសរុស្សីបានរាយការណ៍អំពីបញ្ហានេះនៅចុងសប្តាហ៍នេះ ហើយវាក៏មានការចែកចាយនៅលើ Twitter ។
ដោយប្រើប្រាស់នូវ VPN server នៅក្នុងប្រទេសរុស្សីនោះ នៅពេលដែលអ្នកប្រើប្រាស់ចុចដោនឡូតទៅលើ Windows 10 Update Assistant, Windows 10 Media Creation Tool និង Windows 11 Installation Assistant វានឹងមានសារបង្ហាញថា “404 – File or Directory not found” ។ នៅពេលដែលព្យាយាមក្នុងការដោនឡូតទៅលើ Windows 10 និង Windows 11 ISOs អ្នកប្រើប្រាស់នឹងទទួលបាននូវសារ “There was a problem with your request” ។
វានៅតែអាចធ្វើការដោនឡូតទៅលើ Windows 11 Media Creation Tool ជាមួយនឹង 0x80072F8F-0x20000 error ។ យ៉ាងណាមិញ នៅពេលដែលពួកគេភ្ជាប់ទៅកាន់ VPN server នៅក្រៅប្រទេសរុស្សីនោះ ពួកគេអាចធ្វើការដោនឡូតនូវ files ជាច្រើនចេញពី Microsoft ៕