គុណវិបត្តិក្នុង MEGA Cloud Storage អនុញ្ញាតឱ្យអ្នកវាយប្រហារឌិគ្រីបទិន្នន័យអ្នកប្រើប្រាស់

0

អ្នកជំនាញនៅសាកលវិទ្យាល័យឈានមុខគេមួយនៅអឺរ៉ុប ETH Zurich ប្រទេសស្វីសបានរាយការណ៍ពីភាពងាយរងគ្រោះដ៏សំខាន់នៅក្នុងការ MEGA Cloud Storage ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការឌិគ្រីបទិន្នន័យអ្នកប្រើប្រាស់។

MEGA គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្ទុកឯកសារលើពពក (Cloud Storage) ដែលមានមូលដ្ឋាននៅទីក្រុង Auckland ប្រទេសនូវែលសេឡង់។ សេវាកម្មនេះត្រូវបានប្រើតាមរយៈកម្មវិធីដែលមានមូលដ្ឋានលើ វែបសាយ និង ក្នុងកម្មវិធីទូរស័ព្ទសម្រាប់ Android និង iOS ផងដែរ។ ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជាកន្លែងផ្ទុកទិន្នន័យលើពពកឥតគិតថ្លៃដ៏ធំបំផុតនៅលើពិភពលោកជាមួយនឹងការបែងចែកទំហំផ្ទុក ២០​GB សម្រាប់គណនីឥតគិតថ្លៃ។

អ្នកស្រាវជ្រាវនិយាយថា អ្នកវាយប្រហារបានសម្រេចបាននូវការវាយប្រហារដោយជោគជ័យលើការតភ្ជាប់ TLS របស់អ្នកប្រើប្រាស់ទៅកាន់ MEGA ។

នៅពេលដែលការវាយប្រហារលើគណនីគោលដៅបានជោគជ័យហើយ ថតដែលបានចែករំលែក, ឯកសារក្នុង MEGAdrop និង Chat អាចត្រូវបានឌិគ្រីប។ ឯកសារនៅក្នុង cloud drive អាចត្រូវបានឌិគ្រីបជាបន្តបន្ទាប់ក្នុងអំឡុងពេលនោះផងដែរ។

ប្រភព៖ ២៤/០៦/២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here