ការក្លែងបន្លំអ៊ីម៉ែលទៅលើកម្មសិទ្ធិបញ្ញា (copyright​ emails) អាចតម្លើងមេរោគ LockBit ransomware

0

ក្រុមហេគឃ័របានចែកចាយមេរោគ LockBit ransomware ជាមួយនឹងវិធីសាស្រ្តនៃការបោកបញ្ឆោតដែលគួរអោយចាប់អារម្មណ៍នោះគឺអ៊ីម៉ែលជាកម្មសិទ្ធិបញ្ញា។ អ្នកដែលទទួលបាននូវសារអ៊ីម៉ែលនេះនឹងព្រមានអំពីការបំពានទៅលើកម្មសិទ្ធិបញ្ញា ហើយវាក៏មានភ្ចាប់ជាមួយនឹង media files ផងដែរ។

អ៊ីម៉ែលដែលចែកចាយមេរោគនេះត្រូវបានរកឃើញដោយក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន AhnLab ។ នៅក្នុងអ៊ីម៉ែលនេះបានប្រាប់អោយអ្នកទទួលចុចដោនឡូត និងបើកទៅលើattached file ដើម្បីមើលទៅលើ content ដែលរងនូវការបំពាននេះ។

នៅក្នុង attached file នេះមានភ្ជាប់ជាមួយនឹង password-protected ZIP ដែលក្នុងនោះមានឯកសារ PDF ។ នៅពេលដែលអ្នកប្រើប្រាស់ចុចបើកទៅលើ PDF នេះ មេរោគ malware នឹងដំណើរការ ហើយវានឹងធ្វើការអ៊ីនគ្រីបទៅលើឧបករណ៍របស់អ្នកជាមួយនឹងមេរោគ  LockBit 2.0 ransomware៕

LEAVE A REPLY

Please enter your comment!
Please enter your name here