CafePress រងការផាកពិន័យទឹកប្រាក់ចំនួន $500,000 ដោយសារតែការបែកធ្លាយទិន្នន័យប៉ះពាល់ដល់អ្នកប្រើប្រាស់ចំនួន 23 លានដុល្លារអាមេរិក

0

គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បានបញ្ជាអោយក្រុមហ៊ុន Residual Pumpkin Entity ឬ CafePress បង់ប្រាក់ពិន័យចំនួន $500,000 ដោយសារតែការបែកធ្លាយទិន្នន័យ និងប៉ះពាល់ដល់អ្នកប្រើប្រាស់ជាង 23 លាននាក់។ ការពិន័យនេះគឺដោយសារតែក្រុមហ៊ុននេះមិនអាចការពារទិន្នន័យរបស់ពួកគេបាន។

អ្នកឃ្លាំមើលការការពារអ្នកប្រើប្រាស់បានពន្យល់ថា ក្រុមហ៊ុន Residual Pumpkin Entity នៅក្នុងខែមីនាឆ្នាំ 2022 បានរក្សាទុកនូវលេខសុវត្ថិភាពសង្គម (Social Security) និងចម្លើយ password reset ជា plain text របស់អ្នកប្រើប្រាស់។ ក្រុមហ៊ុននេះមិនអាចធ្វើការការពារ និងឆ្លើយតបទៅនឹងឧប្បត្តិវហេតុនៃការវាយប្រហារសុវត្ថិភាពបាន។

នៅក្នុងការបញ្ជាចុងក្រោយនេះ ក្រុមហ៊ុន Residual Pumpkin នេះនឹងត្រូវបង់ប្រាក់ចំនួន  $500,000 និងត្រូវអនុវត្តន៍នូវការផ្ទៀងផ្ទាត់ច្រើនកត្តា និងការកាត់បន្ថយទៅលើការប្រមូលទិន្នន័យ និងការរក្សាទុកទិន្នន័យ និងត្រូវអ៊ីនគ្រីបនូវលេខសុវត្ថិភាពសង្គម (Social Security) ទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here