នៅក្នុងសប្តាហ៍នេះ មេរោគech0raix ransomware ចាប់ផ្តើមវាយប្រហារទៅលើឧបករណ៍ QNAP Network Attached Storage (NAS) ជាច្រើន នេះបើតាមការរាយការណ៍របស់អ្នកប្រើប្រាស់នៅលើ ID Ransomware platform ។ ech0raix ឬ QNAPCrypt បានវាយប្រហារទៅលើអ្នកប្រើប្រាស់ឧបករណ៍ QNAP ជាច្រើននៅក្នុងរដូវក្តៅឆ្នាំ 2019 នៅពេលដែលអ្នកប្រើប្រាស់ប្រើវិធីសាស្រ្ត brute-forced ។
គួរបញ្ជាក់ផងដែរថា វាមានយុទ្ធនាការចែកចាយមេរោគនេះនៅក្នុងខែមិថុនា ឆ្នាំ 2020 រួមជាមួយនឹងការវាយប្រហារទៅលើឧបករណ៍ជាច្រើនទៀតពាក់ព័ន្ធទៅនឹងការប្រើប្រាស់នូវលេខសម្ងាត់ដែលខ្សោយនៅពាក់កណ្តាលឆ្នាំ 2021 រហូតដល់ដើមខែកុម្ភៈឆ្នាំ 2022 នេះ។ ការវាយប្រហារ ech0raix ក៏មានការកើនឡើងខ្លាំងក្លានៅថ្ងៃទី 8 ខែមិថុនានេះផងដែរ។
ខណៈពេលដែលមេរោគ ransomware នេះត្រូវបានប្រើប្រាស់ដើម្បីធ្វើការអ៊ីនគ្រីបទៅលើប្រព័ន្ធ Synology NAS systems ចាប់តាំងពីខែសីហាឆ្នាំ 2021 នោះ ជនរងគ្រោះជាច្រើនក៏បញ្ជាក់ថា ពួកគេជួបប្រទះនូវការវាយប្រហារទៅលើឧបករណ៍ QNAP NAS ផងដែរ។ ក្រុមហ៊ុន QNAP ជម្រុញអោយអ្នកប្រើប្រាស់ឧបករណ៍ NAS ទាំងអស់ធ្វើការឆែក និងអាប់ដេតទៅលើ QTS ទៅកាន់ version ចុងក្រោយបំផុតអោយបានលឿនបំផុតផងដែរ៕