ស៊ីរ៉ែនព្រមានគ្រាប់រ៉ុក្កែតមិនពិតត្រូវបានឮ នៅក្នុងទីក្រុង Jerusalem និង Eilat របស់អ៊ីស្រាអែល នៅល្ងាចថ្ងៃអាទិត្យ (១៨ មិថុនា)។ យោងតាម Israel National Cyber Directorate (INCD) របស់អ៊ីស្រាអែល បានឲ្យដឹងថាស៊ីរ៉ែនត្រូវបានបង្កឡើងដោយការវាយលុកតាមអ៊ីនធឺណេត ដែលអាចធ្វើឡើងដោយពួក Hacker អ៊ីរ៉ង់។
គេបានគិតថា អ៊ីរ៉ង់នៅពីក្រោយការវាយប្រហារនេះ ហើយអ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតបានអះអាងថា រដ្ឋាភិបាលអ៊ីរ៉ង់ក៏អាចជាប់ពាក់ព័ន្ធផងដែរ។ ស៊ីរ៉ែនត្រូវបានគេឮនៅទូទាំងសង្កាត់ជាច្រើនក្នុងក្រុង Jerusalem រួមទាំង Beit Hakerem និង Katamon ហើយបានបន្តប្រហែលមួយម៉ោង។ ស៊ីរ៉ែនទាំងនេះត្រូវបានគេប្រើដើម្បីជូនដំណឹងដល់សាធារណជនអំពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត។
បើតាមរដ្ឋាភិបាលអ៊ីស្រាអែល នៅមិនទាន់កំណត់បញ្ជាក់ថា តើអ៊ីរ៉ង់មានជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះឬអត់នោះទេ។ ប្រភពបានបញ្ជាក់ថា អ៊ីស្រាអែលជារឿយៗគឺជាគោលដៅនៃការវាយប្រហារតាមអ៊ីនធឺណេត ដូចនេះរដ្ឋាភិបាលអ៊ីស្រាអែលបានរៀបចំ “ផែនការជាច្រើនឆ្នាំ” សម្រាប់ការអភិវឌ្ឍការការពារសន្តិសុខតាមអ៊ីនធឺណិតរបស់ខ្លួនឲ្យរឹងមាំ ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតផងដែរ។
ប្រភព ២៨-០៦-២០២២